ចិនព្រមានអំពីស្ថានភាពមិនអាចគ្រប់គ្រងបាន នៅមជ្ឈិមបូព៌ា ក្រោយមានការគំរាមកំហែងរបស់លោក Trump

2026/03/24 12:10:30 am        102

ប្រទេសចិន នៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ការវាយប្រហារបន្ថែមទៀត នៅតំបន់មជ្ឈិមបូព៌ា ប្រឈមហានិភ័យបង្កើតឲ្យមាន «ស្ថានភាពមិនអាចគ្រប់គ្រងបាន» នៅក្នុងតំបន់ដែលហែកហួរដោយសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែង «បំផ្លាញ» រោងចក្រថាមពលរបស់អ៊ីរ៉ង់។

លោក Trump បានផ្តល់ពេលវេលា ៤៨ម៉ោងដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដើម្បីឲ្យបញ្ចប់ការបិទខ្ទប់នៅផ្នែករបស់ខ្លួន សម្រាប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏តូចចង្អៀតចូលទៅក្នុងឈូងសមុទ្រ ជាទីដែលប្រេងប្រហែល ១ភាគ៥ របស់ពិភពលោកឆ្លងកាត់ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់ខ្លួន។

ហើយនៅពេលត្រូវបានសួរ អំពីការគំរាមកំហែងរបស់លោក Trump អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ជម្លោះ និងផលប៉ះពាល់របស់វា ទៅលើច្រកសមុទ្រ Hormuz បានគំរាមកំហែងដល់សន្តិសុខថាមពលសកល ក៏ដូចជាការផ្គត់ផ្គង់ប្រេងរបស់ប្រទេសចិន ហើយការប្រើប្រាស់កម្លាំងនឹងត្រឹមតែនាំទៅរកវដ្តដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះ»។

លោក Lin បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើសង្គ្រាមពង្រីកបន្ថែមទៀត ហើយស្ថានភាពកាន់តែមានសភាពអាក្រក់ទៅម្តងទៀតនោះ តំបន់ទាំងមូលអាចនឹងត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងបាន»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងគឺជាដៃគូរបស់អ៊ីរ៉ង់ ដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក-អ៊ីស្រាអែល ចាប់តាំងពីខែមុន ប៉ុន្តែក៏បានលើកឡើងផងដែរថា ខ្លួន «មិនយល់ស្រប» ជាមួយនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក និងបានជំរុញឲ្យមានបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm