វិមានក្រឹមឡាំង៖ ការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅអ៊ីរ៉ង់ គឺគ្រោះថ្នាក់

2026/03/24 01:44:19 am        70

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ក្នុងប្រទេសអ៊ីរ៉ង់ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយរុស្ស៊ីបានចែករំលែកក្តីបារម្ភរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

លោក Peskov បាននិយាយថា ការវាយប្រហារបែបនេះ អាចបង្កឲ្យមានផលវិបាកដែលមិនអាចកែបាន។ លោកបានបញ្ជាក់ថា៖ «យើងជឿថា ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ អាចជាគ្រោះថ្នាក់ខ្លាំង។ ហេតុដូច្នេះ ភាគីរុស្ស៊ី ដែលមានជំហរទទួលខុសត្រូវខ្ពស់លើបញ្ហានេះ បានបង្ហាញនូវក្តីបារម្ភរបស់ខ្លួនម្តងហើយម្តងទៀត»។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបន្តថា ជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ «ថ្មីៗចុងក្រោយបំផុត» គួរតែត្រូវបានផ្ដោតទៅលើការដោះស្រាយនយោបាយ និងការទូត។ លោកបានបញ្ជាក់បន្ថែមថា៖ «នេះគឺជារឿងតែមួយគត់ដែលអាចជួយបន្ធូរបន្ថយប្រកបដោយប្រសិទ្ធភាព ចំពោះស្ថានភាពតានតឹងដ៏មហន្តរាយ នៅក្នុងតំបន់នេះ»។

កាលពីថ្ងៃទី១៧ ខែមីនា ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានឲ្យដឹងថា ការវាយប្រហារមួយ ត្រូវបានធ្វើឡើង «លើតំបន់ដែលនៅជាប់នឹងអគារប្រព័ន្ធវាស់ស្ទង់ ដែលមានទីតាំងនៅក្នុងបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ក្បែរអង្គភាពថាមពលដែលកំពុងប្រតិបត្តិការ»។

រុស្ស៊ីបានថ្កោលទោសការធ្វើវាយប្រហារលើដីតំបន់រោងចក្រនេះ ហើយបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង ជុំវិញរោងចក្រនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        7
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm