របាយការណ៍៖ នាវា USS Gerald Ford ត្រឡប់ទៅមូលដ្ឋានទ័ពជើងទឹកនៅកោះ Crete របស់ក្រិកវិញ

2026/03/24 01:55:26 am        81

អ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក គឺ USS Gerald R. Ford ដែលជាផ្នែកមួយនៃប្រតិបត្តិការសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា បានវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពជើងទឹកនៅកោះ Crete របស់ប្រទេសក្រិកទៅវិញហើយ នៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នេះ។

នាវានេះ ដែលបានដឹកស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវ នៅឈូងសមុទ្រ Souda កាលពីខែកុម្ភៈ បានរាយការណ៍ពីការមានអគ្គិភ័យឆេះកន្លែងបោកគក់ កាលថ្ងៃទី១២ ខែមីនា ជាហេតុការណ៍ដែលបានធ្វើឲ្យសមាជិកនាវិក ២នាក់រងរបួស។ USS Gerald R. Ford គឺជានាវាផ្ទុកយន្តហោះថ្មីបំផុត និងធំជាងគេបំផុតរបស់អាមេរិក។

គួរនបញ្ជាក់ថា នាវាចម្បាំងនេះត្រូវបានដាក់ពង្រាយអស់រយៈពេល ៩ខែមកហើយ ក្នុងនោះមានរួមទាំងការចូលរួម ក្នុងប្រតិបត្តិការប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា នៅតំបន់ការ៉ាអ៊ីព មុនពេលទៅដល់មជ្ឈិមបូព៌ា។ រយៈពេលនៃការដាក់ពង្រាយនេះ បានធ្វើឲ្យមានជាការចោទសួរ អំពីភាពជឿជាក់របស់នាវិកនៅលើនាវានេះ និងការត្រៀមខ្លួនរបស់នាវាចម្បាំង។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ធំមួយ លើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ បន្ទាប់ពីមានការបង្កើនកម្លាំងយោធាយ៉ាងធំរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ដែលក្រៅពីនាវា USS Gerald R. Ford ក៏មាននាវាផ្ទុកយន្តហោះមួយគ្រឿងផ្សេងទៀតដែរ គឺ Abraham Lincoln៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm