ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ច្រានចោលពីការមានកិច្ចប្រជុំកំពូល រវាងទីក្រុងព្យុងយ៉ាង និងនាយករដ្ឋមន្ត្រីជប៉ុន

2026/03/24 02:32:18 am        76

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបដិសេធការរាយការណ៍ពីការចាប់អារម្មណ៍របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងការរៀបចំឲ្យមានជំនួបកំពូលជាមួយលោក គីម ដោយបញ្ជាក់ថា ការពិភាក្សានឹងមិនកើតឡើងដោយសារតែជប៉ុនចង់បាននោះឡើយ។

លោកស្រី គីម យ៉ូជុង (Kim Yo Jong) បាននិយាយថា៖ «ប្រសិនបើនាយករដ្ឋមន្ត្រីជប៉ុន ស្វែងរកការដោះស្រាយបញ្ហាឯកតោភាគីរបស់ខ្លួន ដែលយើងមិនទទួលស្គាល់ ថ្នាក់ដឹកនាំរដ្ឋរបស់យើង នឹងមិនមានបំណងជួប ឬអង្គុយទល់មុខជាមួយលោកស្រីនោះទេ»។

សារព័ត៌មាន Chosun Ilbo បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំកំពូលថ្មីៗរបស់លោកស្រី Takaichi ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន លោកស្រីបានសម្តែងឆន្ទៈយ៉ាងមុតមាំ ក្នុងការជួបដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានានា ដូចជាការចាប់ពង្រត់ជនជាតិជប៉ុនជាដើម។

យ៉ាងណាក្ដី ប្អូនស្រីរបស់លោក គីម បាននិយាយថា ដើម្បីឲ្យមេដឹកនាំនៃប្រទេសទាំង២ ជួបប្រជុំគ្នា ជប៉ុនគួរតែងាកចេញជាមុនសិនពី «ការអនុវត្ត និងទម្លាប់ហួសកាលហួសសម័យ» របស់ខ្លួន។ លោកស្រីបានបន្ថែមថា ប៉ុន្តែជប៉ុនសព្វថ្ងៃនេះបានឆ្ពោះទៅកាន់ដៅផ្ទុយឆ្ងាយពេកហើយ។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនចង់ឃើញនាយករដ្ឋមន្ត្រីជប៉ុនមកកាន់ទីក្រុងព្យុងយ៉ាងទេ។ តែនេះគ្រាន់តែជាជំហរផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ»។

សេចក្ដីអាត្ថាធិប្បាយចុងក្រោយបំផុត បង្ហាញថា បើទោះបីជាមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ដែលថា លោក Trump អាចនឹងកំពុងស្វែងរកជួបជាមួយលោក គីម ក៏ដោយ ក៏នៅពេលពាក់ព័ន្ធនឹងប្រទេសជប៉ុន កូរ៉េខាងជើងកំពុងប្រកាន់ខ្ជាប់នូវគោលជំហរប្រឆាំងយ៉ាងខ្លាំងក្លារបស់ខ្លួន ចំពោះការចរចាណាមួយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm