សម្តេចប៉ាប Leo មានបន្ទូលថា ការវាយប្រហារតាមអាកាស គួរតែត្រូវបានហាមឃាត់

2026/03/24 02:45:08 am        74


នៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) សម្តេច ប៉ាប Leo បានរិះគន់ខ្លាំង ចំពោះការទម្លាក់គ្រាប់បែកពីអាកាស ដោយមានបន្ទូលថា វាគឺជាការវាយប្រហារដោយមិនរើសអើង ហើយគួរតែត្រូវបានហាមឃាត់ ដោយនេះជាការមានបន្ទូលប្រឆាំងសង្គ្រាមចុងក្រោយរបស់ព្រះអង្គ ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៤ ហើយ។

យ៉ាងណាក្ដី ព្រះអង្គម្ចាស់ Leo ដែលជាសម្តេចប៉ាបជនជាតិអាមេរិកដំបូងគេ មិនបានលើកឡើងជាពិសេសនោះឡើយ អំពីជម្លោះដែលកំពុងរីករាលដាល អំឡុងពេលយាងជួបជាមួយនាយកប្រតិបត្តិ និងបុគ្គលិកមកពីក្រុមហ៊ុនអាកាសចរណ៍ ITA Airways របស់ប្រទេសអ៊ីតាលី ប៉ុន្តែព្រះអង្គបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កម្លាំងទ័ពអាកាសក្នុងសង្គ្រាម។

សម្តេច ប៉ាប បានមានបន្ទូលបន្តថា៖ «គ្មាននរណាម្នាក់គួរមានការភ័យខ្លាច ដែលថា ការគំរាមកំហែងនៃការស្លាប់ និងការបំផ្លិចបំផ្លាញ អាចនឹងធ្លាក់មកពីលើមេឃនោះទេ»។ ព្រះអង្គបានមានបន្ទូលបន្ថែមថា៖ «បន្ទាប់ពីមានបទពិសោធន៍គួរឲ្យតក់ស្លុតនៃសតវត្សរ៍ទី២០ ការទម្លាក់គ្រាប់បែកតាមអាកាស គួរតែត្រូវបានហាមឃាត់ជារៀងរហូត។ យ៉ាងណាក្ដី ការធ្វើបែបនេះនៅតែមាន ហើយនេះមិនមែនជាវឌ្ឍនភាពទេ តែវាគឺជាការថយក្រោយ!»។

ជាមួយគ្នានេះ សម្តេច ប៉ាប បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់ នៅក្នុងសង្គ្រាមអ៊ីរ៉ង់។ កាលពីថ្ងៃអាទិត្យ ព្រះអង្គបានចាត់ទុកជម្លោះនេះថា ជា «ភាពគួរឲ្យអៀនខ្មាស សម្រាប់មនុស្សគ្រប់គ្នា»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        1
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm