លោកTrump៖ អ៊ីរ៉ង់ចង់ចុះកិច្ចព្រមព្រៀង ខណៈទីក្រុងតេអេរ៉ង់បានហៅការអះអាងនោះថាជាព័ត៌មានក្លែងក្លាយ

2026/03/24 03:23:11 pm        162

លោកប្រធានាធិបតី Donald Trump បានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងមានការពិភាក្សាដ៏ល្អខ្លាំងណាស់ ដែលអាចនាំជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ាឱ្យកាន់តែខិតជិតដល់ទីបញ្ចប់។ថ្លែងនៅទីក្រុង Memphis រដ្ឋ Tennessee លោកTrump បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។

ឥឡូវនេះពួកលោកកំពុងមានការពិភាក្សាដ៏ល្អខ្លាំងណាស់។ ការពិភាក្សាទាំងនោះ បានចាប់ផ្តើមកាលពីយប់មិញ វាដូចជាយប់បន្តិច។ រូបលោកគិតថាការចរចាទាំងនោះល្អណាស់។ ពួកគេចង់បានសន្តិភាព។ ពួកគេបានយល់ព្រមថាពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។ ប៉ុន្តែពួកលោកនឹងចាំមើល។

លោកប្រធានាធិបតីបាននិយាយថា រដ្ឋបាលរបស់លោកបានចរចាជាមួយទីក្រុងតេអេរ៉ង់ អស់រយៈពេលជាយូរ ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយជិតរួចរាល់ហើយ។ លោកបានសំដៅទៅលើការគំរាមកំហែងរបស់លោកក្នុងការបំផ្ទុះរោងចក្រថាមពលអ៊ីរ៉ង់ ដែលលោកបានផ្អាករយៈពេលប្រាំថ្ងៃទៀត។

លោក Trump ធ្លាប់បានគំរាមថានឹងកម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក មិនត្រូវបានបើកឡើងវិញទាំងស្រុង និងដោយគ្មានការគំរាមកំហែងនៅថ្ងៃចន្ទ ម៉ោង ១១ និង៤៤នាទីយប់ ម៉ោងនៅចក្រភពអង់គ្លេស មុនពេលលោកពន្យារពេលឱសានវាទ ដើមឡើយកំណត់ពេល៤៨ម៉ោង។

ប៉ុន្តែប្រធានសភាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ២៣មីនាសប្ដាហ៍នេះដែរថា គ្មានការចរចាណាមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកទេ ដោយហៅការអះអាងរបស់លោក Trump ថាជា ព័ត៌មានក្លែងក្លាយ។

មុននោះបន្តិចកាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់ប្រទេសនេះ ប្រសិនបើបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ។លោកថា អ៊ីរ៉ង់មានឱកាសមួយទៀតសម្រាប់សន្តិភាព៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm