[BREAKING NEWS] ធ្លាក់យន្តហោះយោធានៅប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់សិបនាក់

2026/03/24 03:49:22 pm        216

រថយន្តគិលានសង្គ្រោះបានដឹកទាហានដែលរងរបួសទៅកាន់មន្ទីរពេទ្យយោធាមួយកន្លែងក្នុងទីក្រុង Bogota កាលពីថ្ងៃចន្ទ ទី ២៣ ខែមីនា បន្ទាប់ពីយន្តហោះកងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ីដែលដឹកមនុស្ស ១២៥ នាក់ បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងនៅតំបន់អាម៉ាហ្សូនភាគខាងត្បូងប្រទេស។

អាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ ៣៤ នាក់បានស្លាប់ និង៧៧នាក់ផ្សេងទៀតរងរបួស នៅពេលដែលយន្តហោះ Hercules C-130 ផលិតដោយក្រុមហ៊ុន Lockheed Martin បានធ្លាក់នៅចម្ងាយត្រឹមតែមួយគីឡូម៉ែត្រកន្លះពីផ្លូវរត់នៅទីក្រុង Puerto Leguizamo ជិតព្រំដែនជាមួយប្រទេសប៉េរូ។

យោងតាមអាជ្ញាធរបានឲ្យដឹងថា យន្តហោះនេះកំពុងដឹកជញ្ជូនកងទ័ព នៅពេលនោះបានធ្លាក់ ហើយគ្រាប់រំសេវនៅលើយន្តហោះបានផ្ទុះដោយសារតែមានអគ្គិភ័យបន្ទាប់ពីការបុកទង្គិច។

អាជ្ញាធរតំបន់របស់ប្រទេសកូឡុំប៊ីបានបញ្ជាក់ពីចំនួនអ្នកស្លាប់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជម្លៀសនៅបន្ត។ ទាហានដែលរងរបួស ត្រូវបានដឹកតាមយន្តហោះចេញពីកន្លែងធ្លាក់ មុនពេលត្រូវបានផ្ទេរទៅកាន់រថយន្តគិលានសង្គ្រោះដែលកំពុងរង់ចាំនៅក្នុងរដ្ឋធានី។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pedro Sánchez បាននិយាយនៅលើបណ្តាញ X ថា វាជា «គ្រោះថ្នាក់ដ៏សោកសៅ» បានកើតឡើងនៅក្រុង Puerto Leguizamo ជាក្រុងដាច់ស្រយាលមួយនៅក្នុងខេត្ត Putumayo នៃតំបន់អាម៉ាហ្សូន មានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងអាមេរិកខាងត្បូង គឺប្រទេសប៉េរូ និងអេក្វាឌ័រ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm