លោក Kim Jong Un៖ ឋានៈជារដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺមិនអាចកែប្រែបាន ហើយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ

2026/03/24 04:03:59 pm        144

សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ២៤ មីនានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ប្រទេសរបស់លោកនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាអចិន្ត្រៃយ៍ និងចាត់ទុកកូរ៉េខាងត្បូងថាជារដ្ឋដែលមានអរិភាពបំផុតរបស់ខ្លួន ខណៈលោកបានកំណត់អាទិភាពគោលនយោបាយនៅក្នុងសុន្ទរកថាមួយទៅកាន់សភា ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា លោក Kim ត្រូវបានតែងតាំងជាប្រធានកិច្ចការរដ្ឋឡើងវិញ បន្ទាប់ពីប្រទេសនេះបានបើកសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលរបស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ។

លោក Kim និយាយថា ឋានៈរបស់ទីក្រុងព្យុងយ៉ាង ជារដ្ឋមានអាវុធនុយក្លេអ៊ែរគឺ មិនអាចកែប្រែបានឡើយ ហើយការពង្រីកឆ័ត្រនុយក្លេអ៊ែរការពារខ្លួន គឺមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ស្ថិរភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច។

លោកបានបដិសេធគំនិតដែលថា ការរំសាយអាវុធនុយក្លេអ៊ែរអាចត្រូវបានដោះដូរសម្រាប់អត្ថប្រយោជន៍សេដ្ឋកិច្ច ឬការធានាសន្តិសុខ បាន ដោយនិយាយថា កូរ៉េខាងជើងបានបង្ហាញរួចហើយថា ការរក្សាកងកម្លាំងនុយក្លេអ៊ែរ ខណៈបន្តការអភិវឌ្ឍ គឺជាជម្រើសយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ។

លោកបានថ្លែងនៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទទៅកាន់សភាប្រជាជនកំពូល ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសកុម្មុយនិស្តមួយនេះថា អាវុធនុយក្លែអ៊ែរ បានជួយកុំឲ្យមានសង្គ្រាម និងអនុញ្ញាតឲ្យរដ្ឋផ្ដោតលើធនធានស្ដីពីកំណើនសេដ្ឋកិច្ច ការកសាងប្រទេស និងជីវភាពរស់នៅរបស់ប្រជាជន។

មេដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើងរូបនេះ បានចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានធ្វើឲ្យតំបន់នេះអស្ថិរភាព ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅជិតឧបទ្វីបកូរ៉េ ប៉ុន្តែបាននិយាយថា កូរ៉េខាងជើងលែងចាត់ទុកខ្លួនឯងថាជាប្រទេសដែលស្ថិតនៅក្រោមការគំរាមកំហែងទៀតហើយ ហើយមានអំណាចគំរាមកំហែងប្រទេសដទៃប្រសិនបើចាំបាច់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        351
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        396
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        375

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm