ប្រជាជនដាណឺម៉ាក នាំគ្នាចេញទៅបោះឆ្នោត នៅក្រោមស្រមោលនៃបញ្ហាកោះហ្គ្រីនលែន

2026/03/24 04:18:47 pm        118

ប្រជាជនដាណឺម៉ាក កំពុងរូតរះចេញទៅទម្លាក់សន្លឹកឆ្នោតរបស់ខ្លួននៅថ្ងៃអង្គារ ទី២៤ ខែមីនានេះ ដែលការបោះឆ្នោតនេះអាចនឹងផ្តល់អាណត្តិទីបីជូននាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen ដោយសារតែជំហរដ៏រឹងមាំរបស់លោកស្រី ទល់នឹងលោកប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងបញ្ហាកោះហ្គ្រីនលែន ទោះបីជាក្តីបារម្ភផ្នែកសេដ្ឋកិច្ចបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃនិន្នាការឆ្វេងនិយមរបស់លោកស្រីក៏ដោយ។

ការបោះឆ្នោតចាប់ផ្តើមនៅម៉ោងក្នុងស្រុក ៨ព្រឹក ហើយការិយាល័យបោះឆ្នោតនឹងបិទនៅម៉ោងក្នុងស្រុក ៨យប់ ដោយលទ្ធផលស្ទង់មតិបឋម នឹងចេញផ្សាយភ្លាមៗបន្ទាប់ពីនោះ។ សរុបមក មានគណបក្សចំនួន១២ កំពុងប្រកួតប្រជែងក្នុងការបោះឆ្នោត។ បន្ថែមពីនេះ អាសនៈចំនួន៤ ដែលត្រូវបានបែងចែកសម្រាប់បេក្ខជនមកពីកោះស្វ័យគ្រប់គ្រង ហ្គ្រីនលែន និងប្រជុំកោះស្វ័យគ្រប់គ្រង ហ្វារ៉ូ (Faroe Islands) អាចនឹងក្លាយជាសំឡេងសម្រេចដ៏សំខាន់។ នៅក្នុងប្រព័ន្ធសភារបស់ដាណឺម៉ាក រដ្ឋាភិបាលមិនចាំបាច់មានសំឡេងភាគច្រើនដាច់ខាតដើម្បីកាន់អំណាចនោះទេ គឺគ្រាន់តែមិនត្រូវឱ្យមានសំឡេងភាគច្រើនប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ។

ការស្ទង់មតិបង្ហាញថា បក្សសង្គមប្រជាធិបតេយ្យ របស់លោកស្រី Frederiksen កំពុងឆ្ពោះទៅរកលទ្ធផលទន់ខ្សោយបំផុតមិនធ្លាប់មាន ចាប់តាំងពីមុនសង្គ្រាមលោកលើកទី២។ ប្រជាជនដាណឺម៉ាក ជាច្រើនបានបន្ទោសលោកស្រីថាប្រឹងប្រែងមិនទាន់គ្រប់គ្រាន់ ដើម្បីការពារគំរូសុខុមាលភាពអឺរ៉ុបខាងជើង ខណៈអ្នកផ្សេងទៀតលើកពីភាពធុញទ្រាន់ចំពោះការដឹកនាំរបស់លោកស្រីអស់ពេលជិត ៧ឆ្នាំ។

លោកស្រី Frederiksen វ័យ ៤៨ឆ្នាំ បានអំពាវនាវឱ្យមានការបោះឆ្នោត មុនកាលកំណត់ក្នុងខែតុលា ដែលអ្នកសង្កេតការណ៍និយាយថា គឺដើម្បីទាញយកប្រយោជន៍ពីកំណើនប្រជាប្រិយភាព ស្របពេលវោហារសាស្ត្ររបស់លោក Trump អំពីការគ្រប់គ្រងកោះហ្គ្រីនលែនបានកើនឡើងខ្លាំងកាលពីខែមករា។ ប៉ុន្តែចាប់តាំងពីពេលនោះមក បញ្ហាកោះហ្គ្រីនលែន បានឈានចូលដល់ផ្លូវការទូតដែលមិនសូវតានតឹង ហើយត្រូវបានគ្របដណ្តប់ដោយកង្វល់ក្នុងស្រុកវិញ។

លោកស្រី Frederiksen បានធ្វើយុទ្ធនាការលើការសន្យាថា ជំនាញដឹកនាំដ៏រឹងមាំ និងដែលឆ្លងកាត់ព្យុះភ្លៀងរបស់ខ្លួន នឹងជួយប្រទេសដែលមានប្រជាជន ៦លាននាក់មួយនេះ ឱ្យឆ្លងកាត់ទំនាក់ទំនងដ៏ស្មុគស្មាញជាមួយទីក្រុងវ៉ាស៊ីនតោន និងការឆ្លើយតបរបស់អឺរ៉ុបចំពោះសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        3
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm