អាកាសយានដ្ឋានញូវយ៉ក បើកឡើងវិញ ក្រោយគ្រោះថ្នាក់ដ៏អាក្រក់ដែលបានសម្លាប់អ្នកបើកយន្តហោះ ២នាក់

2026/03/24 05:24:35 pm        89

អ្នកធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងរដ្ឋញូវយ៉ក និងស្ទើរតែទូទាំងសហរដ្ឋអាមេរិកទាំងមូល បានជួបប្រទះការរំខានដល់ជើងហោះហើរកាលពីថ្ងៃចន្ទ (២៣ មីនា) បន្ទាប់ពីឧប្បត្តិហេតុដ៏អាក្រក់មួយបានកើតឡើងនៅអាកាសយានដ្ឋាន LaGuardia (LGA) ក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដែលបណ្ដាលឱ្យអាកាសយានិក ២រូប បាត់បង់ជីវិត។ មជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះត្រូវបានបិទបណ្ដោះអាសន្ន ប៉ុន្តែបានបើកឡើងវិញនៅរសៀលថ្ងៃចន្ទ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា នៅម៉ោងក្នុងស្រុកប្រហែល ១១:៤៥យប់ថ្ងៃអាទិត្យ យន្តហោះតំបន់មួយគ្រឿងប្រភេទ CRJ-900 របស់ដៃគូក្រុមហ៊ុនអាកាសចរណ៍កាណាដា Air Canada បានបុកជាមួយរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងដែលកំពុងឆ្លងកាត់ផ្លូវរត់ បន្ទាប់ពីរថយន្តនោះទទួលបានការអនុញ្ញាតឱ្យទៅពិនិត្យមើលយន្តហោះមួយគ្រឿងផ្សេងទៀត ដែលរាយការណ៍ពីក្លិនស្អុយ។

វីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា យន្តហោះ CRJ-900 ដែលកំពុងចុះចត និងរថយន្តពន្លត់អគ្គិភ័យ បានបើកបរក្នុងពេលដំណាលគ្នា ហើយក៏បានបុកគ្នានៅចំណុចប្រសព្វមួយ។ អាកាសយានិកទីមួយ និងសហអាកាសយានិក បានស្លាប់ក្នុងគ្រោះថ្នាក់នេះ ហើយមនុស្សប្រហែល ៤០នាក់បានរងរបួស ដែលរួមមានទាំងអ្នកដំណើរ និងបុគ្គលិក។

មុនពេលប៉ះទង្គិចគ្នា ទិន្នន័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបង្ហាញថា បុគ្គលិកគ្រប់គ្រងម្នាក់បាននិយាយក្នុងប្រព័ន្ធទំនាក់ទំនងរបស់អាកាសយានដ្ឋាន ទាំងភ័យស្លន់ស្លោ និងប្រាប់រថយន្តពន្លត់អគ្គិភ័យនោះឱ្យ «ឈប់» ម្តងហើយម្តងទៀត។ យន្តហោះនោះគឺជាជើងហោះហើររបស់ក្រុមហ៊ុន Jazz Aviation ដែលជាដៃគូរបស់ Air Canada ហើយកំពុងដឹកអ្នកដំណើរប្រហែល ៧០នាក់ និងបុគ្គលិក ៤នាក់នៅលើយន្តហោះ មកពីទីក្រុង Montreal របស់កាណាដា។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់អាមេរិក កំពុងស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm