អាជ្ញាធរប្រទេសម៉ិកស៊ិក បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ២២៩ នាក់ដែលត្រូវបានរកឃើញជាប់នៅក្នុងទូររថយន្តដឹកទំនិញមួយគ្រឿងក្នុងរដ្ឋ Veracruz កាលពីថ្ងៃចន្ទ ទី ២៣ ខែមីនា។

ការរកឃើញនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខមួយ ដោយមន្ត្រីបានបញ្ឈប់និងត្រួតពិនិត្យទូររ៉ឺម៉កសណ្តោងដោយត្រាក់ទ័រមួយគ្រឿងដែលត្រូវបានគេរាយការណ៍ថាត្រូវបានគេលួច។ ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញនៅក្នុងទូររថយន្តនោះ គឺជាអនីតិជន។

លោក Adolfo Toss Capistran នាយកគោលនយោបាយតំបន់សម្រាប់រដ្ឋាភិបាលរដ្ឋ Veracruz បាននិយាយថា ជនអន្តោប្រវេសន៍ទាំងនោះមានសុខភាពល្អមធ្យម ប៉ុន្តែបានបង្ហាញសញ្ញានៃការខ្សោះជាតិទឹក។

លោក Capistran និយាយថា ជនអន្តោប្រវេសន៍ទាំងអស់សុទ្ធតែមកពីប្រទេសអាមេរិកកណ្តាល រួមមាន ជនជាតិដើមភាគតិចកាតេម៉ាឡា ផងដែរ។ ក្រុមគ្រូពេទ្យសង្គ្រោះបឋម បានទៅដល់កន្លែងកើតហេតុដើម្បីផ្តល់ការថែទាំសុខភាព ខណៈមន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ និងការិយាល័យរដ្ឋអាជ្ញា បានអនុវត្តនីតិវិធីច្បាប់ និងរដ្ឋបាល។