កីឡាករ Kurita កំពុងដេញតាមពីក្រោយកីឡាករ Kwame ពីរគ្រាប់ក្នុងតារាងអ្នករកគ្រាប់បាល់

2026/03/24 06:47:18 pm        158

លីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍នេះ នឹងសម្រាក ដោយសារកម្មវិធីបាល់ទាត់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Day)។

មកចាប់អារម្មណ៍កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី២៦ នៅតែជាកីឡាករខ្សែប្រយុទ្ធសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame ខណៈដែលកីឡាករសញ្ជាតិជប៉ុន របស់ក្លឹបអង្គរថាយហ្គឺរ Mark Adjei Kurita កំពុងដេញតាមគ្រាប់បាល់ ហើយគន្លាតគ្នាត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។

៤សប្ដាហ៍ចុងក្រោយ Peprah Kwame ខកខានរកគ្រាប់បាល់ឱ្យក្លឹបក្នុងការប្រកួតលីគកំពូលកម្ពុជា ខណៈដែលមួយគ្រាប់ចុងក្រោយរបស់គេ និងជាគ្រាប់ទី២០ ធ្វើបាននៅពេលដែលក្លឹបព្រះខ័នរាជ ឈ្នះគិរីង់សុខសែនជ័យ ៥ទល់នឹង០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

ចំណែកកីឡាករ Mark Adjei Kurita រកបានគ្រាប់ទី១៨របស់គេពេលដែលអង្គរថាយហ្គឺរ ឈ្នះអឹមអូអាយកំពង់ដេវ៉ា ៣ទល់នឹង១ថ្មីៗនេះ។ គ្រាប់បាល់នេះធ្វើឱ្យគេ មានគម្លាតគ្រាប់បាល់តែពីរគ្រាប់ប៉ុណ្ណោះពីកីឡាករខ្សែប្រយុទ្ធ Kwame។

កីឡាករផ្សេងទៀតដែលរកគ្រាប់បាល់ច្រើនដែរនោះរួមមាន Patrick Robson ១៣គ្រាប់ Dyer Moses Johnរបស់ភ្នំពេញក្រោន និងMinagawa Yusuke របស់ណាហ្កាវើលដ៍ ១២គ្រាប់ដូចគ្នា។ ឯកីឡាករ Park Jungbin របស់វិសាខា Kim Hyeon Su របស់ឡាយហ្វខេត្តព្រះសីហនុ និង Marksym Priadun របស់ភ្នំពេញក្រោន រកបាន១០គ្រាប់ដូចគ្នា។ 

លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី៤ និងទី៥ ខែមេសាខាងមុខនេះ ក្នុងនោះភ្នំពេញក្រោន ត្រូវទទួលព្រះខ័នរាជស្វាយរៀង៕

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        161
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        171
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm