អ្នកនាំពាក្យ៖ មិនថានៅទីណាឬពេលណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារ​បូរណ​ភាព​ទឹកដី និងប្រជាជន»

2026/03/24 12:24:33 pm        216

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា មិនថានៅទីណា ឬពេលវេលាណា រាជ​រដ្ឋាភិបាល​មិន​ដែល​ភ្លេច​កាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុត ខណៈ​ប្រធាន​បទ​ស្តីពី «ការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ» បាន​ក្លាយ​ជា​របៀបវារៈ​ដ៏​សំខាន់​និង​ចាំ​បាច់​មួយ​រប​ស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​សម្រាប់​កិច្ច​ពិភាក្សា​នានា​ទាំង​នៅ​​ក្នុ​ងប្រទេស និងក្រៅប្រទេស។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ទទួល​ជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Shri P. Kumaran រដ្ឋលេខាធិការ​ទទួល​បន្ទុក​តំបន់​ខាង​កើត​នៃក្រ​សួង​ការបរទេសឥណ្ឌា ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។

ក្នុងជំនួបនោះ ក្រៅពីកិច្ចពិភាក្សាអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ជាមិត្ត​ភាព​ដ៏​យូរ​អង្វែង​និង​យ៉ាង​ជិត​ស្និទ្ធ​រវាងកម្ពុជានិងឥណ្ឌា និងការរិះរកមធ្យោបាយនានា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​ផ្តល់​ផល​ប្រយោជន៍ទៅវិញទៅមកបន្ថែមទៀតក្នុងវិស័យនានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនដៃគូ​សន្ទនាផ​ង​ដែរ​។

អ្នកនាំពាក្យបន្តថា ក្រៅពីនេះ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងការបរទេស និង​ក្រសួង​ស្ថាប័ននានាក៏បានទទួលជួបជាមួយដៃគូបរទេសជាច្រើនដែលក្នុងជំនួបទាំងនោះ ស្ថាន​ការ​វិវត្តន៍នៅតាមព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មួយ។ ក្រសួង​និង​ស្ថាប័ន​នានា​របស់​រាជ​រដ្ឋាភិបាល​ក៏បាននិងកំពុងធ្វើការងារយ៉ាងសកម្មតាមវិស័យរបស់ខ្លួនដោយមិនភ្លេចបញ្ហាព្រំដែន និង​ជនភៀសសឹក។

ជាក់ស្តែង តាមរយៈក្រសួងអប់រំ យុវជននិងកីឡា លោក Ian Hoskins នាយក​នៃ​នាយកដ្ឋាន​ទទួលប​ន្ទុក​កិច្ច​សហ​ប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​អន្តរជាតិ​សំរាប់​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​ខាង​ត្បូង​នៃស្នា​ក់ការកណ្ដាលសហភាពអឺរ៉ុប បានធ្វើដំណើរទ​ស្សន​កិច្ច​ទៅ​កាន់​ថ្នាក់​រៀន​ក្នុង​មណ្ឌល​ភៀស​សឹក ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែងនានា ក្រោម​ការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីស្តារលទ្ធភាពទទួលបានការអប់រំឡើងវិញ សម្រាប់​អ្នក​ដែល​បាន​បាត់​បង់ឱកាស។

សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាថា កុមារគ្រប់រូបនៅកម្ពុជា ទទួល​បាន​ការអប់រំប្រកបដោយគុណភាព ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ នៃជម្លោះ​ឬ​ការ​ផ្លាស់​ទី​លំនៅក៏ដោយ។ សហភាពអឺរ៉ុបនៅទីនេះជាមួយអ្នកដើម្បីជួយកសាងប្រព័ន្ធអប់រំមួយ ដែល​មាន​លក្ខណៈបរិយាបន្ន និងភាពធន់ជាងមុន។ នេះជាខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេទំ​ព័រ​ផ្លូវ​ការ​របស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។

កាលពីចុងខែ​កុម្ភៈកន្លងទៅថ្មីៗនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស​និង​សហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី ៦១ ​នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយ​បាន​សង្កត់​ធ្ងន់ថា ការបង្ក​ឧបសគ្គ​រារាំង​ដល់​ការ​វិល​ត្រឡប់​រប​ស់​ប្រជាជ​ន​ស៊ីវិ​ល​កម្ពុជា​រាប់​ម៉ឺន​នាក់​ទៅ​កាន់​ផ្ទះ​សម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ គឺជាការប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិមនុស្ស។

សូមរម្លឹកជូនថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ​បរទេសនិ​ង​សហ​ប្រតិប​ត្តិ​ការអន្តរជាតិ ក៏ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នូវែល​សេឡង់​ និងអូស្ត្រាលី ដោយក្នុងដំណើរទស្សនកិច្ចនោះ ស្ថានការណ៍វិវត្តន៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យបណ្តា​ដៃ​គូ​សន្ទនា​បាន​យល់​ច្បាស់​ពី​សភាពការណ៍ពិត ក៏ដូចជាជំហរ​សន្តិភាព​និយម​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​របស់​កម្ពុជា​ដែល​ស្រប​នឹងការចង់បានរបស់សហគមន៍អន្តរជាតិ។ ដំណើរទស្សន​កិច្ច​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ទាំង​បី​ខាង​លើរបស់ប្រមុខការទូតកម្ពុជា បានកើតឡើង​បន្ទាប់​​ពី​ដំណើរ​បេសកកម្ម​ការ​ទូត​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សកម្មភាពទាំងការទូតសកម្មទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើសមរភូមិការទូតដើម្បីឧត្តមប្រយោជន៍ជាតិ ដោយ​ផ្សារ​ភ្ជាប់​ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារ​បូរណ​ភាព​​ទឹក​ដី និង​ប្រជា​ជន​» និងក៏បានបង្ហាញឱ្យឃើញថា សហគមន៍​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ និង​បន្ត​តាម​ដាន​យ៉ាងយកចិត្តទុកដាក់​លើ​ប្រទេស​កម្ពុ​ជា និង​ជន​ភៀស​សឹក​ជា​ច្រើន​ម៉ឺន​នាក់​ដែល​មិន​ទាន់​អាច​វិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងពីកងកម្លាំងថៃ ក្នុង​នោះ​ក៏​មាន​កុមា​រកម្ពុជាជាច្រើនមិនបានទៅសាលារៀនរបស់ពួកគេវិញនៅឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយវិស័យឯកជន ជំរុញ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្រិត​ខ្ពស់ក្នុងខេត្តកោះកុង
2026/03/24 02:33:22 pm        1
កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីរួម WISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និង​ថាមពល​កកើត​ឡើង​វិញ​ដែល​ធន់​នឹងអាកាសធាតុ
2026/03/24 01:37:23 pm        1
គម្រោងស្ដារប្រឡាយបុរាណរបស់អាជ្ញាធរជាតិអប្សរាក្នុងឃុំដូនកែវ បាន​ផ្ដល់​ប្រយោជន៍​សំខាន់​លើ​ការ​អភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងរក្សាទឹក​ទុក​ស្រោច​ស្រព​ដំណាំ​របស់​ពលរដ្ឋ
2026/03/24 12:52:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ឥឡូវនេះ ស្មើនឹងប្រគល់ច្រកហ័រមូស ទៅឱ្យសត្រូវ

2026/03/24 02:42:17 pm
​ការតវ៉ាប្រាក់ឈ្នួលនៅវ៉េណេស៊ុយអេឡា ធ្វើឡើងអំឡុងបាតុកម្មគាំទ្ររដ្ឋាភិបាលប្រឆាំងទណ្ឌកម្មអាមេរិក
2026/03/24 02:40:37 pm
​ប្រធានសហភាពអឺរ៉ុបជំរុញឲ្យបញ្ចប់ជាបន្ទាន់នូវអរិភាពនៅមជ្ឈិមបូព៌ា
2026/03/24 02:37:51 pm
​ប្រភព៖ គ្រាប់រ៉ូកែតយ៉ាងតិច ៧គ្រាប់ ត្រូវបានបាញ់ចេញអ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅស៊ីរី
2026/03/24 02:34:14 pm
​ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយវិស័យឯកជន ជំរុញ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្រិត​ខ្ពស់ក្នុងខេត្តកោះកុង
2026/03/24 02:33:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/23 11:56:55 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/24 02:59:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am