របាយការណ៍៖ អាមេរិកនឹងបន្តវាយប្រហារអ៊ីរ៉ង់ ខណៈការផ្អាក អនុវត្តចំពោះតែទីតាំងថាមពលប៉ុណ្ណោះ

2026/03/24 12:51:22 pm        73

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Semafor កាលពីថ្ងៃចន្ទ (២៣ មីនា) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ចំណែកការផ្អាកវាយប្រហារគឺអនុវត្តចំពោះតែការវាយប្រហារលើទីតាំងថាមពលរបស់ទីក្រុងតេអេរ៉ង់ប៉ុណ្ណោះ ក្នុងអំឡុងអ្វីដែលលោកប្រធានាធិបតី Donald Trump បានពិពណ៌នាថា ជាកិច្ចពិភាក្សា «ប្រកបដោយផលិតភាព» ជាមួយមន្ត្រីអ៊ីរ៉ង់។

កាលពីថ្ងៃចន្ទ លោក Trump បានបង្ហោះលើបណ្ដាញសង្គមអំពីពន្យារពេល ៥ថ្ងៃលើផែនការវាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចសន្ទនា «ដ៏ល្អ» អំពី «ដំណោះស្រាយពេញលេញ និងទាំងស្រុងនៃអរិភាពនៅមជ្ឈិមបូព៌ា» ប៉ុន្តែក្រោយមក អ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានចូលរួមក្នុងការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ។

យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Semafor ថា៖ «ការផ្អាកវាយប្រហាររយៈពេល ៥ថ្ងៃគឺមានតែនៅលើទីតាំងថាមពលរបស់អ៊ីរ៉ង់ប៉ុណ្ណោះ»។ មន្រ្តីរូបនេះបន្តថា «ការផ្អាកនេះមិនអនុវត្តចំពោះទីតាំងយោធា និងកងទ័ពជើងទឹក និងមីស៊ីលបាលីស្ទិក និងមូលដ្ឋានឧស្សាហកម្មការពារជាតិនោះទេ។ ដូច្នេះ គំនិតផ្តួចផ្តើមដំបូងនៃប្រតិបត្តិការ Epic Fury នឹងនៅតែបន្ត»។

អ៊ីរ៉ង់វិញក៏នៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួននៅថ្ងៃអង្គារ (២៤ មីនា) នេះ ដោយកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកគេកំពុងបើកការវាយប្រហារថ្មីលើគោលដៅរបស់អាមេរិក ហើយបានពណ៌នាពាក្យសម្ដីរបស់លោក Trump ថាជា «ប្រតិបត្តិការចិត្តសាស្រ្ត» ដែល «ហួសសម័យ» ហើយគ្មានឥទ្ធិពលលើការប្រយុទ្ធរបស់ទីក្រុងតេអេរ៉ង់នោះឡើយ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន
2026/03/28 03:20:13 pm        1
ប្រធានាធិបតីអាមេរិក និយាយថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ
2026/03/28 03:18:04 pm        1
ប៉ាគីស្ថាននឹងត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មការងារ នៅក្រៅប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្ស
2026/03/28 03:16:19 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែលស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន

2026/03/28 03:20:13 pm
​ប្រធានាធិបតីអាមេរិក និយាយថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ
2026/03/28 03:18:04 pm
​ប៉ាគីស្ថាននឹងត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មការងារ នៅក្រៅប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរមនុស្ស
2026/03/28 03:16:19 pm
​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីលទ្ធភាពនៃការដោះស្រាយជម្លោះ
2026/03/28 03:14:21 pm
​ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
2026/03/28 02:31:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/27 08:26:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/26 11:06:47 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am