វិមាន​ក្រឹម​ឡាំង​និយាយ​ថា ការសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ចាំបាច់​ក្នុង​ករណី​ខ្លះ​

2022/03/30 06:31:55 pm        932

​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រើ​វោហារសាស្ត្រ​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ទៅកាន់​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ជះ​ផល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ប៉ុន្តែ​ការសន្ទនា​រវាង​ក្រុង ​Moscow ​និងក្រុង​ Washington​ គឺ​មាន​ការចាំបាច់​ក្នុង​ចំណុច​មួយ​ចំនួន វា​ជា​ផលប្រយោជន៍​សម្រាប់​ពិភពលោក​ទាំងមូល។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូប​នេះ​បាន​និយាយ​ថា ការ​ប្រមាថកាតទាន​រឿង​ផ្ទាល់ខ្លួន មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​មានផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ​ជាពិសេស​ការ​និយាយ​ប្រមាថ​រឿង​ផ្ទាល់ខ្លួន ដែល​មិន​គួរ​បណ្ដោយ​ឲ្យ​មាន​សង្គ្រាម​វោហារសាស្ត្រ​កើត​មាន​ទាល់តែសោះ​រវាង​ប្រមុខរដ្ឋ​ទាំង​២​។ ពិត​ណាស់​ថា ​កត្តា​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ជា​អវិជ្ជមាន​។ ជាង​នេះ​ទៅទៀត​នោះ លោក Peskov បាន​បន្ថែម​ថា ការសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ពិតជា​ចាំបាច់​ក្នុង​ករណី​ខ្លះ​។ ​ម្យ៉ាងទៀត​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​ប្រទេស​ទាំង​ ២​ នោះ​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ផលប្រយោជន៍​ពិភពលោក​ផង​ដែរ​។

​ចំណែក​សហរដ្ឋអាមេរិក​វិញ ប្រធាន​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោកស្រី Kate Bedingfield បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា ជំនួប​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​អាមេរិក​លោក Joe Biden នឹង​កើតឡើងបន្ទាប់ពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធូរស្បើយ​ហើយ​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm