អ្នកការទូតអ៊ុយក្រែន ជំរុញឱ្យវាយប្រហារលើទីតាំងផលិតដ្រូនរបស់រុស្ស៊ី ជុំវិញការបញ្ជូនដ្រូនឱ្យអ៊ីរ៉ង់

2026/03/24 07:53:14 pm        96

អ្នកការទូតជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានថ្លែងកាលពីថ្ងៃចន្ទ (២៣ មីនា) ថា ទីក្រុងមូស្គូបានបញ្ជូនយានដ្រូនទំនើបៗទៅកាន់អ៊ីរ៉ង់ ហើយហេតុផលនេះ បានធ្វើឱ្យទីតាំងផលិតដ្រូនរបស់រុស្ស៊ី ក្លាយជាគោលដៅយោធាស្របច្បាប់ ខណៈលោកបានជំរុញឱ្យបណ្តាប្រទេសលោកខាងលិចបំពាក់អាវុធដល់អ៊ុយក្រែន ដែលមានសមត្ថភាពអាចវាយប្រហារទីតាំងទាំងនោះបាន។

លោក Andriy Melnyk តំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការគាំទ្ររបស់រុស្ស៊ីចំពោះទីក្រុងតេអេរ៉ង់ តាមរយៈការផ្តល់កំណែកែលម្អថ្មីនៃដ្រូន Shahed ដែលមានប្រភពដើមមកពីអ៊ីរ៉ង់ រួមទាំងការគាំទ្រផ្នែកយោធាផ្សេងទៀត មានន័យថា ឥឡូវនេះរុស្ស៊ីគឺជាអ្នកសមគំនិតចម្បងរបស់ទីក្រុងតេអេរ៉ង់ នៅក្នុងសង្គ្រាម។ ទីក្រុងមូស្គូបានប្រើប្រាស់ដ្រូន Shahed ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

លោក Melnyk បន្តថា ការបញ្ជូនដ្រូន Shahed កំណែទំនើបកម្មរបស់រុស្ស៊ី ដោយប្រើប្រាស់អាជ្ញាបណ្ណផ្តល់ដោយទីក្រុងតេអេរ៉ង់ គឺជាការបង្កើនជម្លោះយ៉ាងធ្ងន់ធ្ងរ ដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ អាចវាយប្រហារបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់ក្នុងរយៈពេលដ៏យូរ បង្កឱ្យមានអស្ថិរភាពក្នុងតំបន់ និងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។

ដោយហេតុនេះ លោកបានសង្កត់ធ្ងន់ថា ទីតាំងផលិតដ្រូនរបស់រុស្ស៊ី គួរតែត្រូវបានចាត់ទុកថាជា «គោលដៅស្របច្បាប់សម្រាប់ការវាយប្រហារដោយយោធា នៅក្នុងយុទ្ធនាការប្រឆាំងនឹងរុស្ស៊ី»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm