របាយការណ៍៖ សេតវិមានសម្លឹងឃើញប្រធានសភាអ៊ីរ៉ង់ ថាអាចជាមេដឹកនាំដែលសហរដ្ឋអាមេរិកគាំទ្រ

2026/03/24 08:05:16 pm        98

ការចុះផ្សាយរបស់សារព័ត៌មាន Politico កាលពីថ្ងៃចន្ទ (២៣ មីនា) ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលពីររូប បានឱ្យដឹងថា សេតវិមានកំពុងពិចារណាដោយស្ងាត់ៗថា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ជាដៃគូដែលអាចទៅរួច និងថែមទាំងអាចជាមេដឹកនាំនាពេលអនាគតផងដែរ ខណៈប្រធានាធិបតីអាមេរិក Donald Trump បង្ហាញសញ្ញានៃការផ្លាស់ប្តូរពីសម្ពាធយោធា ទៅរកការបញ្ចប់ជម្លោះតាមរយៈការចរចាវិញ។

របាយការណ៍បន្តថា លោក Ghalibaf វ័យ ៦៤ឆ្នាំ ដែលធ្លាប់គំរាមសងសឹកយ៉ាងចាស់ដៃលើអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកជាច្រើនដងនោះ ត្រូវបានមន្ត្រីសេតវិមានមួយចំនួនមើលឃើញថា ជាដៃគូអាចធ្វើការជាមួយបាន ដែលអាចដឹកនាំអ៊ីរ៉ង់ និងចរចាជាមួយអាមេរិក ក្នុងដំណាក់កាលបន្ទាប់នៃសង្គ្រាម។

ទោះជាយ៉ាងណា សេតវិមានមិនទាន់សម្រេចចិត្តលើបុគ្គលណាម្នាក់នៅឡើយទេ ដោយសង្ឃឹមថានឹងបន្តវាស់ស្ទង់សមត្ថភាពបេក្ខជនជាច្រើនរូប ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកនរណាម្នាក់ដែលមានឆន្ទៈក្នុងការឈានទៅរកកិច្ចព្រមព្រៀង។ ដំណឹងរកដៃគូចរចានេះ បានបង្ហាញពីបំណងរបស់អាមេរិក ក្នុងការស្វែងរកច្រកចេញពីស្ថានភាពដ៏លំបាកនៅអ៊ីរ៉ង់ ដែលបានអង្រួនទីផ្សារពិភពលោក បង្កើនតម្លៃប្រេង និងបង្កក្ដីបារម្ភជាថ្មីអំពីបញ្ហាអតិផរណា។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា៖ «ទាំងនេះគឺជាកិច្ចពិភាក្សាការទូតដ៏រសើប ហើយអាមេរិកនឹងមិនបកស្រាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនោះទេ»។ កាលពីថ្ងៃចន្ទ លោក Trump ក៏បានបង្ហើបពីការទាក់ទងទៅកាន់ឥស្សរជន «ជាន់ខ្ពស់» មួយចំនួននៅអ៊ីរ៉ង់ផងដែរ។ យ៉ាងណាមិញ របាយការណ៍និយាយថា ជំនឿណាមួយដែលថាអាមេរិកអាចជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ដូចដែលធ្លាប់បានធ្វើនៅវ៉េណេស៊ុយអេឡានោះ ត្រូវបានមន្រ្តីមួយចំនួនយល់ថា ជារឿងឆាប់រហ័សពេកហើយ ឬអាចជាការគិតបែបក្មេងខ្ចីទៀតផង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm