មេបញ្ជាការកងជីវពលហេសបូឡាម្នាក់ ដែលទទួលបន្ទុកការពារទីក្រុង Al-Khiyam នៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Janoubia។

យោងតាមគេហទំព័រនេះ លោក Ali Assaf ដែលត្រូវបានគេដាក់ឈ្មោះថា «វិស្វករពួនស្ទាក់វាយប្រហារ» គឺជាមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា។ លោកត្រូវបានសម្លាប់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរយៈពេលបីសប្តាហ៍ជាមួយកងទ័ពអ៊ីស្រាអែល។ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក។

ដោយស្ថិតនៅចន្លោះជ្រលងភ្នំ Marjayoun និងតំបន់ Arkoub ទីក្រុង Al-Khiyam គឺជាបន្ទាយយុទ្ធសាស្ត្រមួយ នៅក្នុងតំបន់ព្រំដែនភាគខាងកើត និងជាមជ្ឈមណ្ឌលភស្តុភារសម្រាប់ក្រុមហេសបូឡា នៅក្នុងជ្រលងភ្នំ Beqaa។
យោងតាមគេហទំព័រ Janoubia ការដណ្តើមយកទីក្រុងនេះ គឺជាគោលបំណងដ៏សំខាន់នៃប្រតិបត្តិការរបស់អ៊ីស្រាអែល ដើម្បីបង្កើតតំបន់ទ្រនាប់មានចម្ងាយ ១០គីឡូម៉ែ ត្រនៅភាគខាងត្បូងនៃទន្លេ Litani។ កងទ័ពអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា កំពុងបំផ្ទុះផ្ទះខ្នង ដែលត្រូវបានប្រើជាកន្លែងបាញ់ប្រហារដោយក្រុមសកម្មប្រយុទ្ធហេសបូឡា៕
