ខេត្ត​កណ្ដាល​បញ្ចប់​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ប្រចាំ​ឆ្នាំ​២០២១-២០២២

2022/03/30 06:51:33 pm        85

​កណ្ដាល៖ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​កណ្តាល​ប្រចាំ​ឆ្នាំ​សិក្សា ២០២១-២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​កីឡដ្ឋាន​ខេត្តកណ្ដាលកាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជាច្រើន​សប្ដាហ៍។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក តាំង ម៉េង​លាន អភិបាលរង​ខេត្តតំណាង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល។​

​លោក តាំង ម៉េង​លាន បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ការប្រកួត​កីឡា​មធ្យមសិក្សា​ថ្នាក់​ខេត្ត​ឆ្នាំនេះ ដែល​បាន​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ទាំង​ការចូលរួម និង​ការប្រកួតប្រជែងដោយ​គោរព​តាម​បទបញ្ជា​ការប្រកួត និង​មាន​ឆន្ទៈ​ខ្ពស់ ស្របតាម​ចក្ខុវិស័យ​របស់​ខេត្តដើម្បី​ជំរុញ​វិស័យ​កីឡា ពិសេស​វិស័យ​កីឡាបាល់ទាត់​ក្នុង​ខេត្តកណ្ដាល​ឲ្យ​កាន់តែ​រីកចម្រើន។​ ​បន្ថែម​លើ​នេះ លោក​បាន​កោតសរសើរចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំងពី​ថ្ងៃ​ដំបូង​រហូតមកដល់​ថ្ងៃ​បញ្ចប់​នេះ ដោយ​យក​អស់កំលាំង​កាយ​ចិត្តមិន​គិតពី​ការ​នឿយហត់​ ស្តែងចេញ​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ស្មារតី​យុត្តិធម៌ អនុវត្តបាន​ល្អប្រសើរ តាម​និយាម​បច្ចេកទេស​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត និងជំរុញ​ឲ្យ​ការប្រកួត​ទាំងមូល​មានដំណើរ​ការល្អ និង​ទទួលបាន​ជោគជ័យ។​

​ជា​លទ្ធផល​នៃ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ សម្រាប់​ផ្នែក​កីឡាបាល់ទាត់​បុរសចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​វិទ្យាល័យ​ហ៊ុន សែន​សេរីភាព ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​វិទ្យាល័យ​ទេពប្រណម្យ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​វិទ្យាល័យ​ហ៊ុន សែន សិរី​ដីដុះ ស្រុក​កៀនស្វាយ។ រីឯ​ផ្នែក​នារីចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​វិទ្យាល័យ ​ហ៊ុន សែន អង្គស្នួល ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​វិទ្យាល័យ​ ហ៊ុន សែន​ ស្អាង និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​វិទ្យាល័យ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm