អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពសហគ្រិនស្រ្តីនៅកម្ពុជា

2022/03/30 06:57:03 pm        376

ភ្នំពេញ៖ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នឹងបញ្ចូលកិច្ចសន្ទនាស្រ្តីកម្ពុជា នៅក្នុងផ្នែកអាជីវកម្ម ការជួយបណ្តុះបណ្តាលស្រ្តីដែលជាអាជីវករ ក្នុងការប្រើប្រាស់ភាសារបារាំង និងផ្នែកបច្ចេកវិទ្យា ដើម្បីទទួលបានផលពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តី ជាសហគ្រិននៅក្នុងអាជីវកម្ម។

នៅក្នុងជំនួបពិភាក្សាការងារ​ ជាមួយប្រតិភូនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ដឹកនាំដោយលោកជំទាវ Louise MUSIKAVABO អគ្គលេខាធិការអង្កការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២២នេះ, ឯកឧត្តម ថេរ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ ​និងអភិវឌ្ឍន៍សេដ្ឋកិច្ច ​នៃក្រសួងកិច្ចការនារី ​ថ្លែងថា កិច្ចប្រជុំ បានលើកឡើងពី​សក្តានុពល​របស់ស្រ្តីសហគ្រិនកម្ពុជា​ ដែលក្នុងនោះ​កម្ពុជាមានស្រ្តីប្រមាណ ​៦០% ដែលជាម្ចាស់ ដែលបាន​ដឹកនាំ​សហគ្រាសធុនតូច ​និងមធ្យម ​ដែលវិស័យនេះ​គឺជាចំណែកមួយដ៏សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ​និងជួយផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា ​ហើយអ្វីដែលសំខាន់ ​ក្រោយពី​កម្ពុជា​បើកប្រទេសឡើងវិញ ​ស្រ្តីសហគ្រិនក៏បានចូលរួមយ៉ាងសកម្មផងដែរ ​នៅក្នុងចរន្តសេដ្ឋកិច្ច ។

ក្នុងជំនួបនេះ ​លោកជំទាវ Louise MUSIKAVABO ​អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បាន​លើកឡើងថា នៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ​គឺមានកម្មវិធីចំនួនពីរ ក្នុងនោះមាន​កម្មវិធីជួយ​អប់រំស្រ្តី ​និងមួយទៀតពាក់ព័ន្ធការចូលរួមស្រ្តីនៅក្នុងវិស័យធុរកិច្ច, ​ចំពោះសហគ្រិនស្រី្តនៅកម្ពុជា លោកជំទាវបានចាប់អារម្មណ៍យ៉ាងខ្លាំង ​ហើយក្នុងនោះអ្វីដែលលោកជំទាវ ​បានឯកភាព គឺការ​ដាក់​បញ្ចូល​ឲ្យមានកិច្ចសន្ទនាស្រ្តីនៅក្នុងផ្នែកអាជីវកម្ម ​ដែលអង្គការហ្វ្រង់កូហ្វូនី​ នឹងរៀបចំនៅក្នុងខែ កក្កដា ខាងមុខនេះ​ នឹងមួយផ្នែកទៀត ​គឺការជួយបណ្តុះបណ្តាលស្រ្តី​ដែល​ជា​អាជីវករ ក្នុងការ​ប្រើប្រាស់​ភាសារបារាំង ដើម្បីទទួលបានផលពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាព​របស់ស្រ្តី​ជា​សហគ្រិន​ផងដែរ។

លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី ​លើកឡើងថា នៅក្នុងជំនួបជាមួយ​អគ្គ​លេខា​ធិការ​អង្គការ​អន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នេះ ​សមាគម​សហគ្រិនស្រ្តី ​និង​សមាគមដ៏ទៃ បាន​បង្ហាញអំពី​សក្តានុពល​នៃការអភិវឌ្ឍន៍របស់សមាគមជាស្រ្តី ​ដោយក្នុងនោះ ​លោកជំទាវ Louise MUSIKAVABO ​មានការចាប់អារម្ភណ៍យ៉ាងខ្លាំង​អំពីកម្ពុជា, ហើយតាមរយៈនេះលោកជំទាវ កែវ មុំ រំពឹងថា អង្គការអន្តរជាតិ ​ហ្វ្រង់កូហ្វូនី ​នឹងពាំនាំរាល់បញ្ហារបស់ស្រ្តីនៅកម្ពុជា នឹងជួយរក​ដំណោះ​ស្រាយ​ដែលសមគមស្រ្តីកំពុងជួបប្រទះ ​ជាពិសេសបញ្ហាទីផ្សារ​សម្រាប់ការនាំចេញ។ជំនួបជាមួយប្រតិភូអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ​ត្រូវបានគេមើលឃើញថា ជាឱកាស​ដ៏ល្អ​របស់​សហគ្រិនជាស្រ្តី ដើម្បីបង្ហាញរាល់​បញ្ហា​សហគ្រិនជាស្រ្តីកំពុង​ជួបប្រទះ និងការ​ស្វែង​រកទីផ្សារថ្មីៗ​បន្ថែមទៀតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm