ការប្រកួត Play-Off នៅផ្នែក C និង D គេឃើញមានវត្តមានក្រុមដែលមិនធ្លាប់បង្ហាញខ្លួនសោះ និងក្រុមខកខានយូរ។
សម្រាប់ផ្នែក C ស្លូវ៉ាគីត្រូវទទួល កូសូវ៉ូដែលមិនធ្លាប់បង្ហាញខ្លួននៅ World Cup ឡើយ ខណៈដែលទួកគីដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០២ នោះ នឹងត្រូវទទួលរ៉ូម៉ានីនៅទីក្រុង Istanbul នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនានេះ។
ក្រុមតែមួយគត់ពីផ្នែក C នឹងឡើងទៅ World Cup ដែលនឹងស្ថិតនៅក្នុងពូល D មានម្ចាស់ផ្ទះអាមេរិក ប៉ារ៉ាហ្កាយ និងអូស្រ្តាលីរង់ចាំស្រាប់។
ផ្នែក D វិញ សាធារណរដ្ឋឆេកដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០៦ នឹងត្រូវជួបសាធារណរដ្ឋអៀកឡង់ដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០២ ស្របពេលដែលដាណឺម៉ាក នឹងត្រូវជួបជាមួយក្រុមមិនដែលមានមុខសោះ ម៉ាសេដ្វាន់ខាងជើង។
ក្រុមឈ្នះពីផ្នែក D នេះនឹងចូលក្នុងពូល A ជាមួយម្ចាស់ផ្ទះម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូរ៉េ៕ អត្ថបទ៖នាង សុភាវុធ