ជនបរទេសពាក់ព័ន្ធ Online Scams រាប់ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ដើម្បី​ស្ដារ​សន្តិសុខ​ជាតិ

2026/03/24 11:07:21 pm        213

ភ្នំពេញ៖ បណ្តាជនបរទេសនានាទាំងឡាយ ដែលពាក់ព័ន្ធ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​​វិទ្យា ​(Online Scams) តែងត្រូវបានរដ្ឋាភិបាលកម្ពុជា អនុវត្តនីតិ​វិធី​តាម​រយៈ​ការ​ចាប់​បញ្ចូន​ចេញ ​ដើម្បីសន្តិសុខជាតិ។

ក្នុងមួយរយៈពេលក្រោយមកនេះ នគរបាលអន្តោប្រវេសន៍កម្ពុជា តែង​បាន​បំពេញ​នីតិ​វិធី​បញ្ជូន​ខ្លួន​ជនបរទេសជាច្រើនពាន់នាក់ និងចម្រុះជាតិសាសន៍ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បី​អនុវត្តទៅតាមនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា បើក​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ ក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ នៅកម្ពុជាក្នុងពេលកន្លងមក ។

ក្រៅពីការ​អនុវត្តការបញ្ជូនចេញហើយនោះ ក្នុងនោះជនសង្ស័យជាជនបរទេសខ្លះ និ​ង​ខ្មែរ​មួយ​ចំនួន​ក៏ត្រូវបានអនុវត្តទោសទណ្ឌច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាក់​ស្តែងក្នុ​ងពេលថ្មីៗនេះ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នគរបាល​អន្តោប្រវេសន៍កម្ពុជា ក៏បានបណ្តេញជន ជាតិចិន៣៣១នាក់ ចេញពី​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជាពាក់ព័ន្ធ​ករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ផងដែរ តាមរយៈ​យន្ត​ហោះ​ពិសេស ​នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។

ពលរដ្ឋគាំទ្រ និងជឿជាក់លើសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​បោស​សម្អាត​ការឆបោកតាមអនឡាញនេះ សំដៅធ្វើយ៉ាងណាមិនឲ្យកម្ពុជា ក្លាយជាជម្រក នៃ​បទ​ល្មើស​ឧក្រិដ្ឋទាំងឡាយណាមួយនោះឡើយ។

គួរបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់ចេញពីកម្ពុជា គឺជាការ​អនុវត្ត​តាម​វិធាន​ការ​ច្បាប់​យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិត​ខំ​ប្រឹង​ប្រែង​បោស​សម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពា​រ​សុវត្ថិភាព​ជូន​ប្រ​ជា​ព​ល​រដ្ឋ​ទាំង​ក្នុងតំបន់ និងសកលលោក ដោយគ្មានការលើក​លែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពី​ក្រោយ ក៏ដូច​ជា​ការ​ជួយ​ស​ង្គ្រោះ​ជនរង​គ្រោះ​ដែល​ត្រូវ​មេខ្លោ​ង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សក​ម្ម​ភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួនវិញ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm