ទិវាកម្ចាត់រោគរបេង៖ មណ្ឌលសុខភាព និង​អង្គការដៃគូ​ប្តេជ្ញា​រួមគ្នាលុ​ប​បំបាត់​ជំងឺ​របេង​ឲ្យ​អស់​ពី​មូលដ្ឋាន​

2026/03/24 11:22:27 pm        168

នៅថ្ងៃទី២៤ ខែមីនា នេះ គឺថ្ងៃទិវាពិភពលោកកំចាត់រោគរបេង ហើយតាមរយៈទិវានេះ មណ្ឌល​សុខ​ភាព​តាម​ឃុំសង្កាត់ និងអង្គការដៃគូនានា បានបង្ហាញការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្លា​រួម​គ្នា​ស្រាវ​ជ្រាវ​រុក​រកអ្នកកើតជំងឺគ្រប់ប្រភេទ សំដៅលុបបំបាត់មេរោគរបេងឲ្យអស់ពីក្នុងមូលដ្ឋាន និង​សហគមន៍​របស់​ខ្លួន ខណៈការផ្តល់ថ្នាំ ព្យាបាលជំងឺរបេងនេះ គឺមិនមានគិតថ្លៃសេវាអ្វីទាំងអស់ នៅ​តាម​មណ្ឌលសុខភាពនៅទូទាំងប្រទេស។

បើ​តាមលោក ប្រាក់ វណ្ណារ៉ា ប្រធានមណ្ឌលសុខភាពស្វាយរលំ និងអង្គការដៃគូ នៅក្រុងតាខ្មៅ ខេត្ត​កណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ថា មណ្ឌល​សុខ​ភាព​ស្វាយ​រលំ ក៏ដូចមណ្ឌលសុខភាពនានាទូទាំងប្រទេស គឺសុទ្ធតែអនុវត្តនូវគ្រប់សកម្មភាព និង​គ្រប់​យុទ្ធនាការ​របស់ខ្លួនរួមគ្នាកំចាត់រោគរបេងនៅក្នុងមូលដ្ឋាន ក្នុងសហគមន៍របស់ខ្លួន ដោយ​មាន​ការ​ចុះ​ផ្សព្វផ្សាយ ចុះស្រាវជ្រាវរុករកអ្នកកើតជំងឺរបេង នៅតាមវត្តអារ៉ាម សាលារៀន តាមផ្សារ តាម​ទីសាធារណៈ និងក្រុមគ្រួសារណាដែលមានសមាជិកគ្រួសារកើតជំងឺរបេង សំដៅ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ នៅសំងំខ្លួនមិនព្យាបាលរបេង។

នៅក្នុងឱកាសទិវាពិភពលោកកំចាត់រោគរបេង បើតាមអ្នកផ្ទុករោគរបេង និងសមាជិកក្រុមគ្រួសារ បាន​នាំ​គ្នាថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​អនុវត្ត​គោល​នយោបាយ​ព្យាបាល​ជំងឺ​របេង​ដោយ​មិនមានការយកប្រាក់កំរ៉ៃអ្នកជំងឺរបេងទាំងអស់គ្នា ហើយគេនឹងខិតខំ​អនុវត្ត​តាម​ការ​ណែនាំ​គ្រូពេទ្យ សំដៅមិនឲ្យមេរោគកាចសាហាវនេះឆ្លងទៅអ្នកដទៃ។

តាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរថា ទិវា​ពិភព​លោក​កម្ចាត់រោគរបេង ២៤ មីនា ក្នុងឆ្នាំ២០២៦នេះ គឺប្រារព្វក្រោមប្រធានបទ មែនហើយ! យើង​អាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន ក្នុង​គោល​បំណង​បន្ត​ជំរុញ​ និងយកចិត្តទុកដាក់បន្ថែមទៀត លើកកម្ពស់សុខភាពប្រជាជនឲ្យកាន់តែទូលំលាយ និង​បំផុស​ការ​យល់ដឹង ការយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺរបេង និងផ្សព្វផ្សាយ​ពលរដ្ឋ​យល់​ដឹង​ពី​ទំហំ​បញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងតម្លៃ សេចក្តី​ថ្លៃថ្នូររបស់សង្គមជាតិ។

សារលិ​ខិតសម្តេចធិបតី បានសរសេរដែរថា កម្ពុជាកាលពី២០ឆ្នាំមុន គឺស្ថិតក្នុង​ចំណោម​ប្រទេស​មាន​អត្រា​អ្នកកើតជំងឺរបេងខ្ពស់ជាងគេនៅក្នុងពិភពលោក តែបច្ចុប្បន្ន កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូ​មួយ ​និងបានធ្វើឲ្យអ្នកជំងឺរបេងក្នុងចំណោម១០ម៉ឺននាក់ មានអត្រា​ស្លាប់​ធ្លាក់​ចុះ​ពី​៨០​ករណី​ នៅឆ្នាំ២០០០ ចុះមកនៅត្រឹម ១៨ករណីក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm