ភោជនីយដ្ឋាននានានៅតំបន់ផ្លូវបាសាក់ រាជធានីភ្នំពេញ ត្រៀមមុខម្ហូបជាច្រើន ដើម្បីទាក់ទាញ​ទេសចរ​ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»

2026/03/24 11:39:10 pm        330

ស្ថិតក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ភោជនីយដ្ឋាននៅតំបន់ផ្លូវបាសាក់ ក្នុងរាជធានីភ្នំពេញ បាន​តុប​តែង​លំអ និងត្រៀមមុខម្ហូបជាច្រើនប្រទភេទ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទទួល​ទាន​អាហារ និងដើរកម្សាន្តនៅទីនេះ។

អ្នកតំណាងម្ចាស់អាជីវកម្មនៅតំបន់ផ្លូវបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»​ នៅតំបន់ផ្លូវបាសាក់ នឹងអាចទាក់ទាញភ្លៀវទេសចរមកច្រើន ហើយចំណូល​ក៏​អាច​រក​បានច្រើនដែរ។ អ្នកទាំងអស់នោះបានបន្តថា នៅក្នុងភោជនីយដ្ឋានមានមុខម្ហូប​បរទេស​ជា​ច្រើន​ភេទសម្រាប់បម្រើសេវាជូនភ្ញៀវទេសេចរ ដែលក្នុងនោះមានដូចជាប្រទេស បារាំង អេស្បាញ និង​ឥណ្ឌា ជាដើម។ ក្រៅពីនេះ ក៏មានមុខម្ហូបខ្មែរផងដែរ។

ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ជាលើកដំបូង ក្នុងរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ រហូតដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ត្រង់ចំណុចទីតាំងមួយចំនួនដូចជា៖ តំបន់​រមណីយ​ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរ ជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី តំបន់ផ្លូវបាសាក់ និងផ្សារទួលទំពូង។ បច្ចុប្បន្ន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការជាមួយអង្គភាពពាក់ព័ន្ធនានា កំពុងរៀបចំ​តុបតែង​លំអ​ទីតាំង​ទាំង​នោះ​មុនព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឈានចូលមកដល់៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm