អ្នកជំនាញ UN៖ ពិភពលោកបានផ្តល់សិទ្ធិឲ្យអ៊ីស្រាអែលធ្វើទារុណកម្មប្រជាជនប៉ាឡេស្ទីន

2026/03/24 11:44:14 pm        105

អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ម្នាក់ លើកឡើងថា ពិភពលោកបានផ្តល់ «អាជ្ញាប័ណ្ណ» ដល់អ៊ីស្រាអែលឲ្យធ្វើទារុណកម្មដល់ប្រជាជនប៉ាឡេស្ទីន ដោយជីវិតនៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន «បន្តរងទុក្ខវេទនា ទាំងផ្នែករាងកាយ និងផ្លូវចិត្ត»។

លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៦៧ បាននិយាយកាលពីថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) ថា «ការធ្វើទារុណកម្មបានក្លាយជាគោលនយោបាយរដ្ឋយ៉ាងមានប្រសិទ្ធភាព» នៅក្នុងប្រទេសអ៊ីស្រាអែល។

លោកស្រីបានបន្តថា៖ «អ៊ីស្រាអែលទទួលបានសិទ្ធិអំណាចធ្វើទារុណកម្មប្រជាជនប៉ាឡេស្ទីនយ៉ាងមានប្រសិទ្ធភាព ពីព្រោះរដ្ឋាភិបាលភាគច្រើនរបស់អ្នក រដ្ឋមន្ត្រីរបស់អ្នក បានអនុញ្ញាតឲ្យមានទង្វើនោះ» ខណៈពេលដែលលោកស្រី បានបង្ហាញរបាយការណ៍ចុងក្រោយរបស់លោកស្រីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។

ក្នុងរបាយការណ៍ដែលមានចំណងជើងថា «ការធ្វើទារុណកម្ម និងប្រល័យពូជសាសន៍» លោកស្រី Albanese បានលើកឡើងថា «អ្វីដែលធ្លាប់តែធ្វើដោយលួចលាក់ ឥឡូវនេះ ត្រូវបានអនុវត្តយ៉ាងបើកចំហ ដោយបង្កើតបានរបបនៃភាពអាម៉ាស់ជាប្រព័ន្ធ ការឈឺចាប់ និងការមិនផ្ដល់តម្លៃ ដែលត្រូវបានអនុញ្ញាតនៅកម្រិតនយោបាយខ្ពស់បំផុត»។

របាយការណ៍នេះបានគូសបញ្ជាក់ពី «ការធ្វើទារុណកម្មមិនបានកំណត់ ចំពោះបន្ទប់ឃុំឃាំង និងបន្ទប់សួរចម្លើយ»។ លោកស្រី Albanese គឺជាអ្នករិះគន់បើកចំហ ចំពោះវិធានការរបស់អ៊ីស្រាអែល នៅក្នុងតំបន់កាន់កាប់ West Bank និងសង្គ្រាមប្រល័យពូជសាសន៍របស់ប្រទេសនេះ លើតំបន់ហ្កាហ្សា។ លោកស្រីបានប្រឈមនឹងប្រតិកម្មពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយមានការអំពាវនាវខ្លាំងឡើងៗឲ្យដកលោកស្រីចេញពីតំណែងជាអ្នករាយការណ៍ពិសេសនេះ។

ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២.២៦៣នាក់ និងបង្កឲ្យមានរបួស ១៧១.៩៤៤នាក់ផ្សេងទៀត។ នេះបើយោងតាមតួលេខរបស់អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm