ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងផ្អាកផ្លូវហោះហើរខ្លះ ខណៈហានិភ័យប្រេងឥន្ធនៈយន្តហោះកើនឡើង

2026/03/24 11:51:52 pm        44

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) នឹងផ្អាកជើងហោះហើរជាបណ្តោះអាសន្នលើផ្លុវហោះហើរ ក្នុងស្រុកមួយចំនួន ដោយសារកង្វះខាតប្រេងឥន្ធនៈយន្តហោះ និងការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាការចាប់ផ្តើមប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍មួយពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ នឹងកាត់បន្ថយជើងហោះហើរប្រហែល ២៣ជើង ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦ នេះ ដោយសារតែការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះមានការរឹតត្បិត។

យោងតាមកាលវិភាគនៅលើគេហទំព័រកក់សំបុត្ររបស់ក្រុមហ៊ុន VietJet Aviation JSC បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏កំពុងកាត់បន្ថយជើងហោះហើរ លើផ្លូវហោះហើរមួយចំនួនផងដែរ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា នឹងប្រឹងប្រែងបន្តរក្សាជើងហោះហើរ ក្នុងអំឡុងពេលមានការធ្វើដំណើរដ៏មមាញឹកខ្លាំង តែភាពទៀងទាត់អាចទាបជាងឆ្នាំ២០២៥ ប្រសិនបើតម្លៃប្រេងនៅតែខ្ពស់ដដែលនោះ។ 

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមដល់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងនោះរួមទាំងការកាត់បន្ថយពន្ធការពារបរិស្ថាន និងពន្ធប្រេងឥន្ធនៈយន្តហោះបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានចាត់វិធានការ ដើម្បីពង្រឹងសន្តិសុខថាមពល បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់ ស្ទើរតែបានបញ្ឈប់ការនាំចេញប្រេង និងឧស្ម័ន តាមរយៈច្រកសមុទ្រ Hormuz ដែលនាំឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្លាំង និងបង្កឲ្យមានការតម្រង់ជួរយ៉ាងវែង នៅតាមស្ថានីយប្រេងឥន្ធនៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm