កេនយ៉ាចាប់ផ្តើមដឹកជញ្ជូនផលិតផលកសិកម្មពុំគិតពន្ធជាលើកដំបូងទៅកាន់ប្រទេសចិន

2026/03/24 11:58:26 pm        75

កាលពីថ្ងៃចន្ទម្សិលមិញ កេនយ៉ា ចាប់ផ្តើមដឹកជញ្ជូនផលិតផលកសិកម្មលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពុំគិតពន្ធថ្មី នៅក្នុងដំណើរវិវត្តន៍មួយដែលពួកគេសង្ឃឹមថា នឹងជំរុញការនាំចេញ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ ។

អនុប្រធានាធិបតីកេនយ៉ាលោក Kithure Kindiki បានចូលរួមជាមួយអនុប្រធានាធិបតីចិនលោក Han Zheng ពេលដែលពួកគេចាប់ផ្តើមការចាកចេញទំនិញ ដែលត្រូវបានដឹកជញ្ជូនតាមផ្លូវរថភ្លើង មុនពេលដឹកជញ្ជូនទៅកាន់ប្រទេសចិន ។

ព្រឹត្តការណ៍នេះដែរ បានកើតមានឡើង បន្ទាប់ពីសេចក្តីប្រកាសរបស់ប្រធានាធិបតីចិនលោក Xi Jinping កាលពីខែមុនថា ចិននឹងអនុញ្ញាតពន្ធសេរ៉ូទាំងស្រុងសម្រាប់ការនាំចូលពីបណ្តាប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលមានទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង ចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះតទៅ ។

លោក Han និយាយនៅក្នុងពិធីនោះថា កាលពីខែមុន លោកប្រធានាធិបតី Xi Jinping បានប្រកាសថា ចិននឹងចាប់ផ្តើមអនុវត្តទាំងស្រុងពន្ធសេរ៉ូសម្រាប់ប្រទេសចំនួន ៥៣នៅអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង ចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ។

ការដឹកជញ្ជូនដែលរួមបញ្ចូលទាំងទំនិញកសិកម្មនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាញយកប្រយោជន៍ពីទីផ្សារអ្នកប្រើប្រាស់ដ៏ធំទូលាយរបស់ចិន ហើយនិងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់កេនយ៉ា ជាមួយប្រទេសនៅអាស៊ីមួយនេះ ។

ចិន ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់កេនយ៉ា ហើយនិងជាប្រភពដ៏សំខាន់នៃហិរញ្ញប្បទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវរថភ្លើង និងផ្លូវជាតិ ។

គំនិតផ្តួចផ្តើមពុំគិតពន្ធនេះដែរ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឲ្យប្រជាកសិករ និងក្រុមហ៊ុននាំចេញកេនយ៉ា បង្កើនការចូលដល់ទីផ្សារចិន ជាពិសេសសម្រាប់ផលិតផលកសិកម្មដូចជា តៃ កាហ្វេ ផ្លែបឺរ និងផលិតផលអាហារស្រស់ ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm