លោក Zelenskyy និយាយ​ថា ​មាន​សញ្ញា​វិជ្ជមាន​កើត​ចេញពី​ការចរចា​

2022/03/30 07:33:42 pm        1.5 K

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និយាយ​ថា កិច្ចចរចា​ជាមួយ​អ្នក​ចរចា​រុស្ស៊ី​បាន​ផ្តល់​សញ្ញា​វិជ្ជមាន​មួយ​ចំនួន ប៉ុន្តែ​បាន​ព្រមាន​ថា ​រុស្ស៊ី​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​។ ​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ បន្ទាប់ពី​កិច្ចចរចា​កាលពី​ថ្ងៃ​អង្គារ​រវាង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួរគី​ថា ខ្លួន​នឹង​កាត់បន្ថយ​ប្រតិបត្តិការ​យោធា​នៅ​ជិត​រដ្ឋធានី​គី​វ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ទីក្រុង ​Chernihiv ភាគ​ខាងជើង។​

​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​បាន​បង្ហាញ​ការសង្ស័យ ​ចំពោះ​សេចក្តី​ប្រកាស​របស់​ប្រទេស​រុស្ស៊ី​។ នៅ​ក្នុង​សុន្ទរកថា​វីដេអូ​កាលពី​យប់​ថ្ងៃ​អង្គារ​លោក Zelenskyy និយាយ​ថា​ សកម្មភាព​ក្លាហាន និង​មាន​ប្រសិទ្ធភាព​របស់​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ខំ​ឱ្យ​រុស្ស៊ី​កាត់បន្ថយ​សកម្មភាព​របស់​ខ្លួន​នៅ​ជុំវិញ​ទីក្រុង​គី​វ និង​ទីក្រុង​ Chernihiv​។ ​លោក Zelenskyy និយាយ​ថា អ្នកចរចា​របស់​អ៊ុយ​ក្រែ​ន​នឹង​មិន​សម្របសម្រួល​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នោះ​ទេ​ ហើយ​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​លើ​រុស្ស៊ី គួរ​តែ​នៅ​ដដែល​រហូតដល់​យើង​ទទួល​បាន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ជា​កម្មសិទ្ធិ​របស់​យើង និង​រហូតដល់​យើង​ទទួល​បាន​យុត្តិធម៌​មកវិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        27
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        12
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm