ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានបញ្ជាក់ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងកង់បេរ៉ាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថា បណ្តាប្រទេសនៅអឺរ៉ុប អាចបញ្ជូនបេសកម្មទៅកាន់ច្រកសមុទ្រហ័រមូសបាន លុះត្រាតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់។
សារព័ត៌មាន The Australian បានដកស្រង់សម្តីរបស់ von der Leyenដែលបាននិយាយថា៖«មេដឹកនាំនៅក្នុងសហភាពអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា មានតែនៅពេលដែលអរិភាព បានបញ្ចប់ប៉ុណ្ណោះ ទើបពួកគេអាចស្រមៃមើលប្រតិបត្តិការ ឬបេសកកម្មណាមួយនោះ»។

លោកស្រីបានទទួលស្គាល់ថា សម្ព័ន្ធមិត្តផ្គត់ផ្គង់ថាមពលនៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរមួយ។ លោកស្រីប្រធាន EC បានបន្ថែមថា៖«យើងទាំងអស់គ្នាមានអារម្មណ៍ថា មានផលប៉ះពាល់ដល់តម្លៃឧស្ម័ន និងប្រេង អាជីវកម្មរបស់យើង និងសង្គមរបស់យើង។ ប៉ុន្តែវាមានសារៈសំខាន់បំផុតដែលយើងឈានដល់ដំណោះស្រាយដែលត្រូវបានចរចនោះ។
នៅថ្ងៃទី ២១ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានថ្លែងថា សហរដ្ឋអាមេរិកនឹងបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ជាច្រើន ប្រសិនបើច្រកសមុទ្រហ័រមូស មិនត្រូវបានបើកឡើងវិញទាំងស្រុងសម្រាប់ការដឹកជញ្ជូនក្នុងរយៈពេល ៤៨ម៉ោង។ ជាការឆ្លើយតប អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមានថា ក្នុងករណីមានការវាយប្រហារបែបនេះ អ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕
