រដ្ឋមន្ត្រីពាណិជ្ជកម្ម ណែនាំ​មន្ត្រី​បញ្ចៀស​ដាច់ខាត​ការ​ទាមទារ​កម្រៃ​សេវា​ក្រៅ​ផ្លូវការ

2022/03/30 07:50:10 pm        535

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បាន​ក្រើន​រម្លឹក​ដល់មន្រ្តីក្រោមឱវាទថា ត្រូវ​បញ្ចៀស​ដាច់ខាត​ការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ​ ពាណិជ្ជករ ​ផលិតករ ​អ្នកនាំចេញ និងសេវាផេ្សងៗ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម​ស្តីពីកម្រងសេវាសាធារណៈរវាង​ក្រសួង​ពាណិជ្ជកម្ម ​និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ​និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង​ និងបង្ក្រាបការក្លែងបន្លំ ​(ក.ប.ប.) ខេត្តមណ្ឌលគីរី ​កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២២​កន្លងទៅ ​ឯកឧត្តមរដ្ឋ​ មន្ត្រី ​បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង​ស្វែង​រកទីផ្សារជូន​ប្រជាពលរដ្ឋបន្ថែមទៀត ​តាមរយៈការ​សម្រួល​បរិយា​កាសធុរកិច្ចឱ្យកាន់​តែល្អ​ប្រសើរឡើង​ ការកសាងបទដ្ឋាន​គតិយុត្ត​ដើម្បីគាំពារ និងការចរចាបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី ​ពហុភាគី ​និងតំបន់។

ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ​ឯកឧត្តម​បាន​ណែនាំឱ្យមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ​ក.ប.ប. ទាំងអស់ ត្រូវបន្តខិតខំពង្រឹងចំណេះដឹងខ្លួន​បន្ថែមទៀត ទាំង​ជំនាញ​បច្ចេកទេស ​និង​ភាសាបរទេស ​តាមរយៈការសិក្សាស្រាវជ្រាវ ​រៀនសូត្រ និង​ដកស្រង់បទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព។

ម្យ៉ាងវិញទៀត ​ថ្នាក់គ្រប់គ្រងត្រូវចេះប្រើប្រាស់មន្រ្តីរបស់ខ្លួនឱ្យអស់លទ្ធភាព និងត្រូវចេះបណ្តុះ​បណ្តាល​មន្រ្តីដែលមានស្រាប់ ​ទៅតាមជំនាញបច្ចេកទេសដែលពួកគេមាន។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានណែនាំបន្ថែមដល់មន្រ្តីទាំងអស់ ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី​កែទម្រង់​ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល​ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការ​ដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម ​សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការ​ផ្តល់​សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន ​និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ ​និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើ​ពាណិជ្ជកម្ម​ទំនិញនៅតាមព្រំដែន ​ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវជំរុញ​យន្តការ​ដោះស្រាយបញ្ហាដល់កសិករ​ ផលិតករ​ ដោយផ្តោតលើផលិតផល​សក្តានុពល​ចំនួន ៥មុខ រួមមាន៖ ​មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត ​និងសូត្រ តាមរយៈការបង្កើតផ្សារចុង​សប្តាហ៍​នៅ​តាមបណ្តាខេត្តទាំង១៨ ​ព្រមទាំង​ឧបត្ថម្ភ​ទុន ​ផ្ដល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​តាម​រយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ​ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm