ការផ្ទុះរោងចក្រចម្រាញ់ប្រេងដ៏ធំ នៅជិតឆ្នេរសមុទ្រ Texas បង្ខំឲ្យប្រជាជនគេចទៅរកកន្លែងសុវត្ថិភាព

2026/03/25 01:07:17 am        63

មន្ត្រីបានប្រាប់ឲ្យដឹងថា ការផ្ទុះដ៏ធំមួយ នៅឯរោងចក្រចម្រាញ់ប្រេង ក្បែរឆ្នេរសមុទ្ររដ្ឋ Texas កាលពីថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) បានធ្វើឲ្យសំណុំផ្សែងហុយទ្រលោមឡើងទៅលើអាកាស និងបង្ខំឲ្យប្រជាជននៅក្បែរនោះគេចទៅរកកន្លែងសុវត្ថិភាព។

លោកស្រីអភិបាលក្រុង Charlotte M. Moses បាននិយាយថា គ្មាននរណាម្នាក់រងរបួសឡើយ នៅក្នុងហេតុការណ៍ផ្ទុះ នៅឯរោងចក្រចម្រាញ់ប្រេង Valero ក្នុងទីក្រុង Port Arthur ចម្ងាយប្រហែល ៩០ម៉ាយល៍ (១៤៥គីឡូម៉ែត្រ) ភាគខាងកើតនៃទីក្រុង Houston។ លោកស្រីបានជំរុញឲ្យប្រជាជននៅតំបន់ខ្លះនៃផ្នែកខាងលិចនៃទីក្រុងនេះ បន្តស្នាក់នៅតែក្នុងផ្ទះ ដោយនិយាយថា អ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុហើយ។

លោកស្រីបានបញ្ជាក់ថា៖ «មែនហើយ មានការផ្ទុះមួយកើតឡើង ប៉ុន្តែពួកយើងមិនអីទេ មនុស្សគ្រប់គ្នាមិនមានបញ្ហាអ្វីទេ។ ពួកគេកំពុងព្យាយាមពន្លត់អគ្គិភ័យឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។

ការផ្ទុះនេះកើតឡើងក្នុងពេលដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ ដែលបណ្តាលមកពីភាពមិនប្រាកដប្រជា ជុំវិញការផ្គត់ផ្គង់ប្រេងសកល ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានការផ្ទុះនេះឡើយ។

យោងតាមគេហទំព័ររបស់រោងចក្រ Valero បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងនេះ មានបុគ្គលិកប្រហែល ៧៧០នាក់ និងអាចដំណើរការចម្រាញ់ប្រេងបានប្រហែល ៤៣៥.០០០បារ៉ែល ក្នុងមួយថ្ងៃ។ រោងចក្រនេះចម្រាញ់ប្រេងឆៅទៅជាសាំង ម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm