លោក Witkoff ត្រូវបានផ្ដល់ដំណឹងដោយសម្ងាត់ពីការយល់ព្រមរបស់មេដឹកនាំកំពូល ដើម្បីចរចាជាមួយអាមេរិក

2026/03/25 01:48:23 am        62

ដោយដកស្រង់ពីសារព័ត៌មានអ៊ីស្រាអែល Yedioth Ahronoth ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជូនដំណឹងដោយសម្ងាត់ដល់បេសកជនអាមេរិក លោក Steve Witkoff ថា មេដឹកនាំកំពូល លោក Mojtaba Khamenei បានយល់ព្រមឲ្យមានការចរចា ដើម្បីស្វែងរកលទ្ធភាពដែលអាចឈានដល់កិច្ចព្រមព្រៀង។

ប្រភពបានប្រាប់សារព័ត៌មាននេះថា មេដឹកនាំកំពូលរូបនេះដែលត្រូវបានតែងតាំង បន្ទាប់ពីឪពុករបស់លោក គឺលោក Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាំងពីដើមដំបូងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីខែមុន បានយល់ព្រមបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស ស្របតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់។

បន្ទាប់ពីផ្តល់ពេលវេលាកំណត់ ៤៨ម៉ោងដល់អ៊ីរ៉ង់ ដើម្បីឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដោយមិននឹកស្មានដល់កាលពីថ្ងៃចន្ទថា លោកបានបញ្ជាឲ្យពន្យារពេលការវាយប្រហារយោធាណាមួយ ប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់រយៈពេល ៥ថ្ងៃ។

លោកបានបញ្ជាក់ថា កិច្ចចរចាដែលអ៊ីរ៉ង់បដិសេធថា មិនមានកើតឡើងនោះ កំពុងត្រូវបានធ្វើឡើងជាមួយ «ឥស្សរជនខ្ពស់បំផុត» តែមិនមែនជាមេដឹកនាំកំពូលរបស់ប្រទេសនេះនោះទេ។

ក្រោយមក លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចសម្រេចបានក្នុងរង្វង់រយៈពេល ៥ថ្ងៃ ឬតិចជាងនេះ ដោយបន្ថែមថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា «អ្វីៗកំពុងដំណើរការទៅយ៉ាងល្អប្រសើរ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm