ការធ្វើជំរឿនសេដ្ឋកិច្ចទូទាំងប្រទេសសម្រេចបាន ៩៦% ខណៈរាជធានីភ្នំពេញនៅមានភាពយឺតយ៉ាវ

2022/03/30 08:00:33 pm        509

ភ្នំពេញ៖ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ តាមការគ្រោងគឺនឹងបញ្ចប់ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២២។ លទ្ធផលជំរឿនសេដ្ឋកិច្ចគិតត្រឹម ល្ងាចថ្ងៃទី ២៩ខែមីនា គឺសម្រេចបាន ៩៦% ទូទាំងប្រទេស តែរាជធានីភ្នំពេញគឺនៅមានភាពយឺតយ៉ាវជាងគេ ដែលអាចពន្យារពេលប្រមូលទិន្នន័យសម្រាប់ទីតាំងនេះ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងផែនការ។

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី ១ខែមីនា មកម្លេះ ដោយគ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា រយៈពេលពេញ១ខែ ក៏ប៉ុន្តែការងារជំរឿនគិតត្រឹមល្ងាចថ្ងៃទី ២៩ ខែមីនា គឺមិនទាន់​បាន​បិទបញ្ចប់គ្រប់ រាជធានី-ខេត្តនោះទេ។ ​នេះជាការលើកឡើងរបស់ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ជារួមក្នុងក្របខណ្ឌទូទាំងប្រទេសគឺសម្រេចបាន​ ៩៦% តែរាជធានី​ភ្នំពេញ មានភាពយឺតយ៉ាវជាងគេ ​ដោយទើបសម្រេចបានប្រមាណ​ ៧០%ប៉ុណ្ណោះ។ ភាព​យឺតយ៉ាវនេះ គឺដោយសារកត្តាមួយចំនួនដូចជា ​ចំនួនសហគ្រាសមានការកើនឡើង បើធៀប​ទៅ​នឹង​ការស្រង់​បញ្ជីសហគ្រាសកាលពីឆ្នាំ២០២០ និងដោយសារចំនួនមន្រ្តីប្រមូលទិន្នន័យ​មាន​ចំនួន​កំណត់។ ​ករណីនេះ​ ឯកឧត្តមអ្នកនាំពាក្យថា​ នឹងអាចពន្យារពេលប្រមូលទិន្នន័យសម្រាប់ ទីតាំង​រាជធានី​ភ្នំពេញ ព្រោះសហគ្រាសខ្លះ ក៏បានសុំពន្យារពេល​ដើម្បីបំពេញព័ត៌មាន​លម្អិត​ជូន​មន្រ្តីសម្ភាសន៍។

ការងារជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដោយលទ្ធផលទិន្នន័យដែលទទួល​បាន​ពីការធ្វើជំរឿននេះ ​គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់ជាតិ ​ក្នុងការបង្កើតគោលនយោបាយ។ នេះជាអ្វីដែល​លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលន្ទុកអគ្គនាយកវិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃក្រសួងផែនការធ្លាប់បានលើកឡើង។​

លោកជំទាវលើកឡើងថា ជំរឿនសេដ្ឋកិច្ច ​គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ដើម្បីឆ្លើយតប​សេចក្តីត្រូវការទិន្នន័យសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​បរិស្ថាន សង្គម វប្បធម៌ ​និង​សុខុមាលភាព​របស់​ប្រជាជនកម្ពុជា ​ក៏ដូចជា​ការត្រួតពិនិត្យ តាមដានវាយតម្លៃ ​គោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច ​សង្គមកិច្ច ​របស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ ​និងគោលដៅអភិវឌ្ឍន៍​ដោយចីរភាពឆ្នាំ២០១៦-២០៣០៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm