ស្ថានីយប្រេងសាំង នៅអូស្ត្រាលី កំពុងផ្ដើមអស់ស្តុក ទោះមានការធានាថា ទីផ្សារផ្គត់ផ្គង់ល្អប្រសើរក្ដី

2026/03/25 02:06:16 am        29

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះថា ស្ថានីយប្រេងឥន្ធនៈរាប់រយទីតាំង នៅក្នុងប្រទេសអូស្ត្រាលី បានចាប់ផ្ដើមអស់ស្តុក ទាំងប្រេងសាំង ឬប្រេងម៉ាស៊ូត ទោះបីជារដ្ឋមន្ត្រីអូស្ត្រាលីធានាដល់សាធារណជនថា ទីផ្សារត្រូវបានផ្គត់ផ្គង់យ៉ាងល្អប្រសើរក៏ដោយ។

នៅថ្ងៃទី២៤ ខែមីនានេះ សារព័ត៌មាន The Sydney Morning Herald បានចុះផ្សាយថា New South Wales ជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់អូស្ត្រាលីនោះ មានស្ថានីយចំនួន ១៦៥ទីតាំងគ្មានប្រេងម៉ាស៊ូត និង ២៩៨ទីតាំងគ្មានប្រេងសាំងយ៉ាងហោចណាស់ក៏មួយប្រភេទដែរ ខណៈដែលអ្នកប្រើប្រាស់នាំគ្នាទិញក្នុងបរិមាណដ៏ច្រើន ក្នុងអំឡុងពេលមានសង្គ្រាមដែលកំពុងបន្ត រវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Bowen បានអះអាងទៅកាន់សភាថា ស្ថានីយប្រេងសាំង នៅក្នុងរដ្ឋជាច្រើន កំពុងប្រឈមនឹងការខ្វះខាត។ ហើយនៅថ្ងៃទី២៤ ខែមីនានេះ លោក Bowen ក៏បានដាក់ចេញនូវការបន្ធូរបន្ថយស្តង់ដារប្រេងឥន្ធនៈមួយផ្សេងទៀត ដែលនឹងអនុញ្ញាតឲ្យប្រេងម៉ាស៊ូតកាន់តែច្រើនចូលទៅក្នុងទីផ្សារ បន្ទាប់ពីបានទម្លាក់ស្តង់ដារស្ពាន់ធ័រ នៅមុននេះ។

លោក Bowen បានតែងតាំងក្រុមការងារពិសសផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលបានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី២៤ ខែមីនា ដោយមានបេសកកម្មធ្វើយ៉ាងនាធានាឲ្យបានថា ការផ្គត់ផ្គង់បានទៅដល់តំបន់ជនបទដែលត្រូវការចាំបាច់។ រដ្ឋាភិបាលក៏បានបញ្ចេញប្រេងឥន្ធនៈពីការស្ដុកបម្រុងរបស់ខ្លួនផងដែរ ហើយមានប្រេងម៉ាស៊ូតស្ដុកទុករយៈពេល ៣០ថ្ងៃ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm