កូរ៉េផ្តល់ឥណទាន ១,២ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

2022/03/30 08:09:24 pm        609

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រេចផ្តល់ការសន្យា សម្រាប់កញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KOO Yun Cheol, ​រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ​នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា ប្រទេសកូរ៉េបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួម​ចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ​តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ច ​និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ (KOICA)​ ជាភ្នាក់ងារអនុវត្ត ក្នុងនោះ​ចាប់តាំងពីឆ្នាំ ១៩៩៦​ ដល់បច្ចុប្បន្ន, សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្ប ​ទានឥតសំណង​ដល់កម្ពុជា​ប្រមាណជា ៤៣១ ​លានដុល្លារអាមេរិក ។

ចំណែកក្នុងក្របខ័ណ្ឌឥណទានសម្បទាន ​គិតចាប់ពីឆ្នាំ ២០០០ ​មកដល់បច្ចុប្បន្ន ភាគីកូរ៉េ​បាន​ផ្តល់ឥណទានសម្បទានដល់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១ ២១១ លានដុល្លារអាមេរិក សម្រាប់​ហិរញ្ញប្បទាន​ដល់គម្រោង/​កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង ដែលសុទ្ធសឹងជាគម្រោង​អាទិភាព​ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា​ ដែលធ្វើឱ្យ កូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគី​ដ៏​សំខាន់​លំដាប់ទី ៣ ​បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន ​និងប្រទេសជប៉ុន ។

ក្រៅពីគម្រោងខាងលើ, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់ការសន្យាកញ្ចប់ឥណទាន​សម្បទាន​បន្ថែមទៀត ​តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ​ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២​ ដល់ឆ្នាំ ២០២៦ ​និង​សង្ឃឹមថា ភាគីទាំងពីរ​នឹងពិភាក្សា​សម្រេច​ទៅលើវិស័យ​ និងគម្រោងអាទិភាព​ ក្នុងការប្រើប្រាស់កញ្ចប់ថ្មីនេះ តាមរយៈកិច្ចពិគ្រោះ​យោបល់​កម្រិតគោលនយោបាយលើកទី៤ ​ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល​បានគាំទ្រ ​និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ពាន​មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែល​នឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា ​និងសាធារណរដ្ឋកូរ៉េ ។

ក្រៅពីគោលការណ៍ខាងលើ, ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីតម្រូវការវិនិយោគ​បន្ថែមរបស់កម្ពុជា ​ទៅលើវិស័យសំខាន់ៗដទៃទៀតរួមមាន៖ ​ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ​ដែលជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ។

ជាងនេះទៀត, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics) និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាព​មួយ​ដែលរាជរដ្ឋាភិបាល​កម្ពុជាបាន​ និងកំពុងយកចិត្តទុក ។ ​ដូចច្នេះ, ការកៀរគរទុនវិនិយោគពី​វិស័យ​ឯកជន ​ទាំងក្នុង ​និងក្រៅប្រទេស ​ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ ការចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ ។

ក្នុងជំនួបនេះ, ឯកឧត្តម KOO Yun Cheol បានសម្តែងនូវការកោតសរសើរ​ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​វិបត្តិជំងឺកូវីដ-១៩​ ជាពិសេសការទប់ស្តាត់ផល​ប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុង​រយៈពេលកន្លងមក, ​ឯកឧត្តមបានជូនពរឱ្យកម្ពុជា ​បំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ​២០២២ ប្រកប​ដោយជោគជ័យ ​និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព​ និងវិបុលភាពជារួម សំដៅ​បន្ត​បេសកកម្ម​ក្នុង​ការ​កសាង​សហគមន៍អាស៊ាន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់អាស៊ាន​ក្នុងឆាក​អន្តរជាតិ ​ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        49
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm