អ៊ីរ៉ង់តែងតាំងអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍រ៉ឹងត្អឹងជំនួសប្រមុខសន្តិសុខដែលត្រូវបានសម្លាប់

2026/03/25 02:24:23 am        92

នៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសអ៊ីរ៉ង់ បានតែងតាំងអតីតមេបញ្ជាកងឆ្មាំបដិវត្តន៍ និងជាឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុមនយោបាយប្រកាន់តឹង ដើម្បីឲ្យកាន់តំណែងដ៏មានឥទ្ធិពលជាប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ (SNSC) ជំនួសលោក Ali Larijani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យរងរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានបង្ហោះនៅលើបណ្ដាញសង្គម X នៅថ្ងៃអង្គារនេះថា លោក Mohammad Baqer Zolqadr ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់លោក Larijani ជាលេខាធិការនៃ SNSC។

SNSC ដែលធ្វើជាប្រធានផ្លូវការដោយប្រធានាធិបតីជាប់ឆ្នោត លោក Masoud Pezeshkian សម្របសម្រួលសន្តិសុខ និងគោលនយោបាយការបរទេស ហើយរួមមានទាំងមន្ត្រីយោធា ចារកម្ម និងរដ្ឋាភិបាលធំៗ បន្ថែមពីលើតំណាងរបស់មេដឹកនាំកំពូលដែលមានសិទ្ធិអំណាចនិយាយចុងក្រោយ ជុំវិញបញ្ហាទាំងអស់របស់រដ្ឋ។

លោក Zolqadr គឺជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ ដែលធ្លាប់កាន់តំណែងសន្តិសុខជាន់ខ្ពស់ ដូចជាអនុប្រធានសន្តិសុខ នៅក្រសួងមហាផ្ទៃជាដើម។ លោកបានដឹកនាំទីស្នាក់ការបោះឆ្នោតកណ្តាលនៃក្រុមនយោបាយប្រកាន់តឹង គឺរណសិរ្សប្រជាជននៃកងកម្លាំងបដិវត្តន៍ឥស្លាម។

ចាប់តាំងពីឆ្នាំ២០២២ មក លោកបានបម្រើការជាប្រមុខក្រុមប្រឹក្សាវិនិច្ឆ័យ ជាស្ថាប័នមួយដែលដោះស្រាយភាពមិនស្របគ្នា រវាងសភា និងក្រុមប្រឹក្សាត្រួតពិនិត្យច្បាប់របស់ថ្នាក់ដឹកនាំសាសនាឥស្លាមនិកាយស៊ីអ៊ីត ដែលអាចវេតូច្បាប់ និងត្រួតពិនិត្យការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm