ប្រភព៖ សហរដ្ឋអាមេរិក រំពឹងថានឹងបញ្ជូនទាហានរាប់ពាន់នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា

2026/03/25 08:42:35 am        77

មន្ទីរបញ្ចកោណ ត្រូវបានរំពឹងថា នឹងបញ្ជូនទាហានរាប់ពាន់នាក់មកពីកងពលធំទ័ពឆត្រយោងលេខ៨២ ដែលជាកងពលសម្រាំងរបស់កងទ័ពសហរដ្ឋអាមេរិក ទៅតំបន់កាន់មជ្ឈិមបូព៌ា នេះបើយោងតាមប្រភពចំនួនពីរដែលដឹងបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរយទ័រ កាលពីថ្ងៃអង្គារ (២៤ មីនា) ដែលនេះជាការបន្ថែមពីលើកម្លាំងយោធាដ៏ធំសម្បើមរួចទៅហើយរបស់អាមេរិក បើទោះបីជាលោកប្រធានាធិបតី Donald Trump កំពុងពិភាក្សាលទ្ធភាពនៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ។

សារព័ត៌មានរ៉យទ័រធ្លាប់រាយការណ៍កាលពីថ្ងៃទី១៨ ខែមីនាថា រដ្ឋបាលលោក Trump កំពុងពិចារណាដាក់ពង្រាយកងទ័ពអាមេរិកបន្ថែមរាប់ពាន់នាក់ ក្នុងចំណាត់ការមួយដែលនឹងពង្រីកជម្រើសនានា រួមទាំងការដាក់ពង្រាយកម្លាំងជើងគោកក្នុងទឹកដីអ៊ីរ៉ង់ផងដែរ។ ការបង្កើនកម្លាំងបែបនេះអាចធ្វើឱ្យហានិភ័យនៃជម្លោះកើនឡើងយ៉ាងខ្លាំង ដែលបច្ចុប្បន្នបានចូលដល់សប្តាហ៍ទីបួនរួចទៅហើយ និងបានអង្រួនទីផ្សារសកល។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងនោះ មិនបញ្ជាក់ច្បាស់ឡើយថា តើកងទ័ពទាំងនោះនឹងត្រូវទៅកាន់ទីតាំងណានៅក្នុងមជ្ឈិមបូព៌ា ឬពេលណានឹងទៅដល់តំបន់នោះទេ។ កងទ័ពទាំងនោះបច្ចុប្បន្នកំពុងឈរជើងនៅបន្ទាយ Fort Bragg រដ្ឋ North Carolina។ យោធាអាមេរិក បានបង្វែរសំណួរសុំការអត្ថាធិប្បាយទៅកាន់សេតវិមាន ចំណែកសេតវិមាននិយាយថា រាល់ការប្រកាសស្តីពីការដាក់ពង្រាយកងទ័ពនឹងចេញពីមន្ទីរបញ្ចកោណ។

ប្រភពមួយបានប្រាប់រ៉យទ័រថា មិនទាន់មានការសម្រេចចិត្តបញ្ជូនទ័ពជើងគោកចូលទឹកដីអ៊ីរ៉ង់ផ្ទាល់ទេ ប៉ុន្តែយោធានឹងពង្រឹងសមត្ថភាពសម្រាប់លទ្ធភាពនៃប្រតិបត្តិការនាពេលអនាគត នៅក្នុងតំបន់។ ប្រភពមួយនិយាយថា មន្ទីរបញ្ចកោណកំណត់ថា នឹងបញ្ជូនទាហានចន្លោះពី ៣.០០០ ទៅ ៤.០០០ នាក់៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន៖ អនុប្រធានាធិបតីអាមេរិក អាចចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់
2026/04/07 05:06:06 pm        2
ក្រសួងការពារជាតិ៖ បំណែកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់លើទីតាំងថាមពលនៅអារ៉ាប៊ីសាអ៊ូឌីត
2026/04/07 05:03:52 pm        2
កូរ៉េខាងត្បូង៖ ការឆ្លើយតបរបស់ក្រុងព្យុងយ៉ាង ចំពោះការសូមអភ័យទោស ជាវឌ្ឍនភាពឆ្ពោះទៅរកភាពធូរស្រាល
2026/04/07 05:00:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរៀបចំដែនដី ដោះស្រាយវិវាទលេីបុរីខេភី ម៉ន ដានី ឈានដល់ការបិទបញ្ចប់វិវាទដែលជាប់គាំង ទាំង៣៦គម្រោង ដល់អតិថិជន

2026/04/07 05:14:27 pm
​សារព័ត៌មាន៖ អនុប្រធានាធិបតីអាមេរិក អាចចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់
2026/04/07 05:06:06 pm
​ក្រសួងការពារជាតិ៖ បំណែកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់លើទីតាំងថាមពលនៅអារ៉ាប៊ីសាអ៊ូឌីត
2026/04/07 05:03:52 pm
​កូរ៉េខាងត្បូង៖ ការឆ្លើយតបរបស់ក្រុងព្យុងយ៉ាង ចំពោះការសូមអភ័យទោស ជាវឌ្ឍនភាពឆ្ពោះទៅរកភាពធូរស្រាល
2026/04/07 05:00:52 pm
​ធនាគារជាតិឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើហ្វេសប៊ុកអំពីវត្តមានមាសសន្លឹកមាន logo របស់ធនាគារជាតិ ខណៈធនាគារជាតិមិនដែលបោះផ្សាយមាសនេះនោះទេ
2026/04/07 04:38:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am