អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល៖ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បានកំណត់ទោសធ្ងន់ធ្ងរ​រហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត

2026/03/25 04:30:28 pm        255

លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បាន​កំណត់​ទោស​ធ្ងន់ធ្ងរ​​រហូត​ដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេ​ខ្លោង​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​នៅ​ក្នុង​មជ្ឈ​មណ្ឌលឆបោក។ ការបញ្ជាក់នេះ សន្និបាតបូក​សរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ឆ្នាំ​២០២៥ ​និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា។

លោកជំទាវ ជា លាង បានមានប្រសាសន៍ថា សូមអបអរសាទរដែលគណរដ្ឋមន្ត្រីអនុម័ត «សេចក្តី​ព្រាង​ច្បាប់​ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោ​យ​ច្បាប់នេះ កំណត់ទោស​ធ្ងន់ធ្ងរ​រហូតដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​មេក្លោង​ដែល​បង្ក​ឲ្យ​មាន​ការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។

អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ក្នុងស្មារតីបុរេសកម្មដើម្បីពង្រឹងសន្តិសុខឌីជីថល និង​កិច្ច​ការ​ពារ​ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាន​បើកកិច្ចប្រជុំពិភាក្សា និងដេញដោលស៊ីជម្រៅជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

តំណាងរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន​អញ្ជើញ​មក​ឆ្លើយតប ក៏ដូចជាផ្តល់ការពន្យល់ និងបំភ្លឺយ៉ាងលម្អិតអំពីភាពចាំបាច់ និង​គោល​បំណង​យុទ្ធសាស្ត្រនៃសេចក្តីព្រាងច្បាប់នេះ។

ក្នុងឱកាសនោះ តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនអន្តរគណៈកម្មការរដ្ឋសភាថា ឧក្រិដ្ឋ​កម្ម​ឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែលទាមទារ​ឱ្យ​កម្ពុជា​មាន ​"ឧបករណ៍គតិយុត្តិ" ដ៏រឹងមាំសម្រាប់បង្ក្រាប។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មា​ត្រា​ ដោយក្នុងនោះបានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែមទៀត រួមមាន៖ បទ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោក, បទជ្រើស​រើស​ឬ​បណ្តុះ​បណ្តាល​បុគ្គល​ឱ្យ​ប្រព្រឹត្តបទល្មើស, បទប្រមូលទិន្នន័យឯកជនក្នុងចេតនាទុច្ចរិត និងការ​បង្កើត​ទម្រង់​ពិសេស​នៃបទល្មើសសម្អាតប្រាក់៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        399
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm