ម្ចាស់អាជីវកម្មជាស្ត្រីបង្ហាញគោលជំហ មិនដំឡើងថ្លៃទំនិញ គាំទ្រដល់អ្នកប្រើប្រាស់ក្នុងស្ថានភាពលំបាក

2026/03/25 10:37:55 am        125

ម្ចាស់អាជីវកម្មជាស្ត្រី បង្ហាញនូវគោលជំហខ្ពស់ ក្នុងកាពង្រឹង និងពង្រីកការផលិតឱ្យមានទំហំកាន់តែធំ ដើម្បីរុញចូលទីផ្សារ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃលើមុខទំនិញរបស់ខ្លួនដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុង សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។

 ម្ចាស់អាជីវកម្មជាស្រ្តី ដែលផលិតគ្រឿងបរិភោគ-ឧបភោគ, សម្លៀកបំពាក់ គ្រឿងសំអាង និងគ្រឿងអលង្ការ ដែលចូលរួមក្នុង ពិព័រណ៍ផលិតផល នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិន ស្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ផលិត- កម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ និងបានបង្ហាញឱ្យឃើញ នូវភាពរឹងមាំជាបណ្តើរៗ ក្នុងកិច្ចដំណើរការអាជីវកម្ម ព្រមទាំងជំរុញបង្កើតនូវផលិតផលថ្មីៗឱ្យកាន់តែសម្បូរបែប ដើម្បីភាព រីកម្រើននៅក្នុងប្រទេស។

 សហគ្រិនស្រ្តីទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ចំណែកបច្ចុប្បន្ន ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ពិតណាស់និងធ្វើឱ្យ ម្ចាស់អាជីវកម្មជួបប្រទះនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ព្រោះការផលិតមួយចំនួនត្រូវទិញសំបកវិចខ្ចប់ និងការប្រមូលទិញវត្ថុ ធាតុដើមសម្រាប់ផ្គត់ផ្គង់ការផលិតជាដើម។ តែទោះបីមានបញ្ហាប្រឈមខ្លះៗ ពួកគាត់នៅតែបង្កើនការផលិត និងកែច្នៃដើម្បីរុញចូល ទីផ្សារជាបន្តបន្ទាប់ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃនៅក្នុងស្ថានភាពដ៏លំបាកនេះ ដើម្បីឆ្លើយតបទៅនិងតម្រូវការហូបចុក ឬផ្គត់ ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលផងដែរ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សូមលើកទឹកចិត្តដល់សហគ្រិនស្ត្រីទាំងអស់ ត្រូវផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព និងស្តង់ដារផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពី សំណាក់អតិថិជនទាំងក្នុងជាតិនិងអន្តរជាតិ ខណៈបច្ចុប្បន្នផលិតផលខ្មែរ មានចំណែកលើទីផ្សារជិត ៣០% ប៉ុណ្ណោះ និងប្រមាណ ជាង ៧០% ជាផលិតផលដែលនាំចូល ដូច្នេះយើងត្រូវរួមគ្នាយកចិត្តទុកដាក់ផលិត នូវផលិតផលខ្មែរឱ្យបានច្រើន។

លោកស្រី លឹម ពិសី ប្រធានគម្រោងនៃកម្មវិធីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា លើកឡើងថា ជុំវិញសហគ្រិនជាស្រ្តីនេះ សមាគមបាននិងកំពុងជំរុញកសាងសមត្ថភាពសហគ្រិនស្រ្តី ឱ្យជោគជ័យបានកាន់តែច្រើន ដើម្បីចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យ កាន់តែខ្លាំងខ្លា ដូចពាក្យលើកឡើងថា ស្រ្តីជាឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ បញ្ហានេះ សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងបន្តធ្វើរៀបចំវេទិកា ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព, បង្កើតឱកាសថ្មីៗភ្ចាប់បណ្តាញ និងពង្រឹងភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី និងការបង្កើតឱកាស អាជីវកម្មសម្រាប់ស្ត្រីជាដើម៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការ គ.ស.រ.ជ. បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងការដោះស្រាយបញ្ហាប្រឈមវិស័យឯកជន
2026/03/25 12:44:43 pm        1
រដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន
2026/03/25 12:25:14 pm        1
មេសិទ្ធិមនុស្សកម្ពុជា៖ ការអនុវត្តយ៉ាងម៉ឺងម៉ាត់បទដ្ឋានសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ជា​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់ និងការការពារសិទ្ធិមនុស្សរបស់កម្ពុជា
2026/03/25 12:11:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការ គ.ស.រ.ជ. បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងការដោះស្រាយបញ្ហាប្រឈមវិស័យឯកជន

2026/03/25 12:44:43 pm
​កម្ពុជាចង់ឃើញកីឡាអាស៊ាន មានដៃគូអភិវឌ្ឍលើសពី ២ប្រទេស
2026/03/25 12:38:11 pm
​រដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន
2026/03/25 12:25:14 pm
​ក្បួននាវាអន្តរជាតិ បានដឹកជញ្ជូនជំនួយរាប់តោនទៅកាន់ប្រទេសគុយបា ស្របពេលវិបត្តិថាមពល
2026/03/25 12:23:10 pm
​មេសិទ្ធិមនុស្សកម្ពុជា៖ ការអនុវត្តយ៉ាងម៉ឺងម៉ាត់បទដ្ឋានសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ជា​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់ និងការការពារសិទ្ធិមនុស្សរបស់កម្ពុជា
2026/03/25 12:11:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/23 11:56:55 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/24 02:59:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am