រដ្ឋមន្ត្រីការបរទេសចិន ជំរុញឱ្យមានកិច្ចចរចាសន្តិភាពឆាប់ៗ ក្នុងជំនួបទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់

2026/03/25 06:18:29 pm        117

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសទីក្រុងប៉េកាំង បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ភាគីនានាឱ្យចាប់យកឱកាសទាំងអស់ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន អំឡុងពេលសន្ទនាតាមទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់ គឺលោក Abbas Araqchi។

លោក Wang បានប្រាប់លោក Araqchi ថា «ការជជែកគ្នាគឺតែងតែល្អជាងការប្រយុទ្ធគ្នាជានិច្ច» ដោយបន្ថែមថា «បញ្ហាក្តៅគគុកទាំងអស់គួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា និងការចរចា មិនមែនដោយការប្រើប្រាស់កម្លាំងបាយនោះទេ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃពុធ (២៥ មីនា) នេះ បានឱ្យដឹងថា លោក Araqchi បានឆ្លើយតបទៅលោក Wang វិញថា៖ «ការរំពឹងទុកយ៉ាងមុតមាំរបស់អ៊ីរ៉ង់ ពីបណ្ដារដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ជាពិសេសចិន និងរុស្ស៊ី គឺជាការទប់ស្កាត់សហរដ្ឋអាមេរិក មិនឱ្យបន្តរំលោភបំពានក្រុមប្រឹក្សានេះ តាមរយៈការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការថ្កោលទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។

ការអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពនេះ កើតឡើងស្របពេលដែលលោកប្រធានាធិបតី Donald Trump បានលើកពីវឌ្ឍនភាពក្នុងការចរចាបញ្ចប់សង្គ្រាម រួមទាំងទទួលបានសម្បទានសំខាន់ៗពីទីក្រុងតេអេរ៉ង់ ខណៈប្រភពមួយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសំណើដោះស្រាយ ១៥ចំណុច ទៅកាន់អ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ក៏បាននិយាយថា អាមេរិកកំពុងស្វះស្វែងរកបទឈប់បាញ់រយៈពេល ១ខែ ដើម្បីពិភាក្សាពីផែនការ ១៥ចំណុចនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm