ប្រមុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​ជាបន្ទាន់​នៅ​អ៊ុយ​ក្រែ​ន​

2022/03/30 10:20:22 pm        710

​អ៊ុយក្រែន៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​ឲ្យ​មាន​បទ​ឈប់​បាញ់​ផ្នែក​មនុស្សធម៌​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​រីកចម្រើន​ក្នុង​ការ​ចរចា​ខាង​នយោបាយ​ច្បាស់លាស់ ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ផ្អែកលើ​គោលការណ៍​របស់​ជំពូក​អង្គការសហប្រជាជាតិ​។

​ថ្លែង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន លោក Guterres បាន​និយាយ​ថា សង្គ្រាម​បាន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ មនុស្ស​ប្រមាណ ​១០​លាន​នាក់​ផ្លាស់ប្ដូរ​ទីលំនៅ ភាគច្រើន​ជា​ស្ត្រី និង​កុមារ ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ប្រព័ន្ធ និង​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​ឡើងថ្លៃ​ខ្ពស់​កប់​ពពក​នៅ​ទូទាំង​ពិភពលោក​។ ដូច្នេះ​ត្រូវតែ​បញ្ឈប់​សង្គ្រាម​នេះ​ភ្លាម​។​ លោក Guterres បាន​ពន្យល់​ថា អង្គការសហប្រជាជាតិ និង​ភ្នាក់ងារ​ជាច្រើន​របស់​ខ្លួន​បាន​កំពុង​ធ្វើ​ការ​គ្មាន​សម្រាក​ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ពី​ជម្លោះ​ដែល​នៅតែ​បន្ត។ បច្ចុប្បន្ន​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ចំនួន ១,០០០​នាក់​ត្រូវ​បាន​ប្រចាំការ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ក្រុម​ទី​ភ្នាក់ងារ​មនុស្ស​ធម៌​របស់​អង្គការសហប្រជាជាតិ បាន​ជួយ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ដែល​កំពុង​ទទួលយក​ជ​ន​ភៀសខ្លួន​អ៊ុយ​ក្រែ​ន និង​បាន​ផ្ដល់​ជំនួយ​​ដល់​ប្រជាជន​ជិត ៩០០,០០០​នាក់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​ដូចជា អាហារ ជម្រក ថ្នាំពេទ្យ និង​ទឹកបរិសុទ្ធ​ជាដើម៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm