បាល់ទាត់យុវជនក្រោម១៨ឆ្នាំ ខេត្តកណ្តាលចាប់ផ្តើម ខណៈកីឡាករត្រូវភ្ជាប់មកជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ

2026/03/25 08:33:50 pm        155

នាទីលានបាល់ទាត់ខេត្តកណ្តាលនៃពានរង្វាន់យុវជនអាយក្រោម១៨ឆ្នាំ ជ្រើស​រើស​ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦ បានចាប់ផ្តើមហើយ ខណៈកីឡាករទាំងអស់ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ កំណត់នៅអាយុត្រឹមត្រូវស្របតាមគណៈកម្មការបានកំណត់ក្រែងមានការបន្លំអាយុ។

នេះជាបញ្ជាក់ពី លោក គួង លី ប្រធានអនុគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនក្រោម១៨ឆ្នាំ ក្នុងការចាប់ផ្តមដំណើរការប្រកួតប្រជែងជើងឯក ដោយមានចូលរួម៩ក្រុម ដោយចែកចេញជា៣ពូល ក្នុង១ពូលៗមាន៣ក្រុមស្មើគ្នា។

លោកបន្ថែមថា ដើម្បីជំរុញឱ្យការប្រកួតជម្រើសជើងឯកយុវជនក្រោម១៨ឆ្នាំដំណើរដោយរលូន តម្លាភាព និងស្របតាមគោលបំណងរបស់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គណៈកម្មការបានកំណត់ឱ្យគ្រប់កីឡាករទាំងអស់ដែលចូលរួមត្រូវ ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ជៀសវាងការបន្លំអាយុកីឡាករ។

ចំពោះគោលបំណងចម្បងនៃការប្រកួតនេះ គឺស្របតាមផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីស្វែងរកធនធានយុវជនក្រោម១៨ឆ្នាំឆ្នើមៗប្រចាំឆ្នាំផង និងត្រៀមការប្រកួតថ្នាក់ខេត្តដ៏ធំមួយ ដែលគ្រោងនឹងធ្វើឡើងនាខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ គ្រូជំនួយក្រុមបាល់ទាត់ SCV FC លោក ហង សុនូ បានបង្ហាញថាក្រុមបានចូលរួមជាលើកទី២ហើយនៃពានរង្វាន់នេះ ហើយកីឡាកររបស់លោក សុទ្អតែមានមូលដ្ឋាន នៅខេត្តកណ្តាល និងមានអាយុត្រឹមត្រូវស្រមតាមគណៈកម្មាធិការរៀបចំការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនក្រោម១៨ឆ្នាំ ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦ មាន៩ក្រុមចូលរួម ដោយចែកចេញជា៣ពូល ក្នុង១ពូលៗមាន៣ក្រុមស្មើគ្នា។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលទាំង៣ និងចំណាត់ថ្នាក់លេខ២ល្អជាងគេ១ក្រុមដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm