អ៊ីរ៉ង់ ចំអកឱ្យអាមេរិកថា «កំពុងតែចរចាជាមួយខ្លួនឯង» ខណៈអ៊ីស្រាអែល បន្តវាយប្រហារ

2026/03/25 08:34:47 pm        174

អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកនៅថ្ងៃពុធ (២៥ មីនា) នេះ ខណៈយោធាអ៊ីរ៉ង់ បានបដិសេធជាថ្មីម្តងទៀតចំពោះការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា សហរដ្ឋអាមេរិកកំពុងចរចាដើម្បីបញ្ចប់សង្គ្រាម ដែលអង្រួនទីផ្សារថាមពល និងហិរញ្ញវត្ថុសកល ដោយអ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានចំអកថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយខ្លួនឯង។

កាលពីថ្ងៃអង្គារ របាយការណ៍ព័ត៌មានជាច្រើនបាននិយាយថា ផែនការ ១៥ចំណុច ដែលមានគោលបំណងបញ្ចប់ជម្លោះ ត្រូវបានរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន និងបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់។

លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃអង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយបែបឌឺដងទៅកាន់សហរដ្ឋអាមេរិកថា៖ «តើកម្រិតលំបាកក្នុងចិត្តរបស់អ្នក ឈានដល់ដំណាក់កាលដែលអ្នកត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ?» ដោយបន្ថែមថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកជាដាច់ខាត។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ធ្លាប់និយាយថា ខ្លួនមិនអាចចរចាជាមួយអាមេរិកបានឡើយ ព្រោះទីក្រុងវ៉ាស៊ីនតោន វាយប្រហារអ៊ីរ៉ង់ដល់ទៅពីរដង អំឡុងកិច្ចចរចាកម្រិតខ្ពស់ ក្នុងពេលពីរឆ្នាំកន្លងមកនេះ។

សមរភូមិផ្លូវអាកាសវិញក៏នៅតែបន្តយ៉ាងក្ដៅគគុក។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងទីក្រុងតេអេរ៉ង់។ កូវ៉ែត និងអារ៉ាប៊ីសាអូឌីត បានរាយការណ៍ពីការបាញ់ទម្លាក់យានដ្រូនថ្មីៗ ប៉ុន្តែមិនបញ្ជាក់ថា ការវាយប្រហារទាំងនោះមានប្រភពមកពីណាទេ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីមួយប្រឆាំងនឹងទីតាំងនានានៅអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅកូវ៉ែត ហ្ស៊កដានី និងបារ៉ែនផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm