យោធាអ៊ុយក្រែន កំណត់គោលដៅលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី

2026/03/25 09:37:50 pm        59

យោធាអ៊ុយក្រែន បានប្រកាសថាបានវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី។ ទីក្រុងគីវ បានចោទប្រកាន់ទីក្រុងមូស្គូថា បានប្រើប្រាស់ការលក់ប្រេងដើម្បីផ្តល់មូលនិធិដល់ជម្លោះ។ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងការបង្ហោះសារមួយថា ខ្លួនបានវាយប្រហារស្ថានីយប្រេងនៅក្រុង Primorsk លើសមុទ្របាល់ទិក។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាកំពង់ផែបានផ្អាកការនាំចេញប្រេងបន្ទាប់ពីការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។

យោធាអ៊ុយក្រែន ក៏បាននិយាយផងដែរថាខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយនៅក្នុងសាធារណរដ្ឋ Bashkortostan របស់រុស្ស៊ីមានទីតាំងប្រហែល១.៤០០គីឡូម៉ែត្រពីព្រំដែន។ អ៊ុយក្រែន បានប្រឆាំងនឹងចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងឆៅរបស់រុស្ស៊ី។ សហរដ្ឋអាមេរិក បានចាត់វិធានការនេះដើម្បីកាត់បន្ថយតម្លៃប្រេងដែលហក់ឡើងដែលបណ្តាលមកពីជម្លោះជាមួយអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហោះសារកាលពីថ្ងៃអង្គារថាកងកម្លាំងរបស់ខ្លួនបានធ្វើ «ការវាយប្រហារទ្រង់ទ្រាយធំមួយ» ដោយកំណត់គោលដៅលើទីតាំងទាក់ទងនឹងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។ ក្រសួងបាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្របម្រើឲ្យផ្នែកស៊ីវិល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារមួយកាលពីថ្ងៃអង្គារថា លោកត្រូវបានគេរាយការណ៍សង្ខេបអំពីលទ្ធផលនៃការចរចាជាមួយសហរដ្ឋអាមេរិក និងនិយាយថាការធានាសន្តិសុខត្រូវតែធ្វើឡើងដើម្បីបញ្ចប់ជម្លោះ។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm