ក្រុមគ្រួសារអតីតយុទ្ធជនពលី ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅស្រុកបារាយណ៍ ខេត្ត​កំពង់​ធំ​ ទទួល​​បាន​ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2026/03/25 09:42:44 pm        130

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិ​ការ​សឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាល​ខេត្ត​ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន​ សមាគម​អតីត​យុទ្ធជន និងវត្តជនកម្ពុជា​ ខេត្ត​ និងលោក ឃន ចាន់ថៃ​ អភិបាលស្រុក និងជាប្រធាន​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបារាយណ៍​ ខេត្ត​កំពង់ធំ​ បានបន្តដឹកនាំសហការី ទៅ​ប្រគល់ផ្ទះមួយខ្នងថ្មីទៀត​ ដែលជាខ្នងផ្ទះទី៤៣ ក្នុងស្រុកបារាយណ៍ អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជាប្រធាន​សមាគម​អតីត​យុទ្ធជន និងវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។

លោកយាយ មុំ ខន មានអាយុ ៧៨ឆ្នាំ បានរៀបរាប់ថា៖ ប្ដីរបស់លោកយាយឈ្មោះ ឡុង ហ៊ាង ធ្លាប់​បាន​ចូលបម្រើការក្នុងជួរនគរបាលនៅអង្គភាព នគរបាលស្រុកបារាយណ៏ ខេត្តកំពង់ធំ​នៅ​ឆ្នាំ​ ១៩៨០ មានឋានន្តរសក្ដិ វរសេនីយ៍ត្រី ដោយ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​សហការ​ប្រយុទ្ធ​ជាច្រើន​លើក​ជា​មួយ​កងទ័ព​ និង​កងសេនាជន​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ ដេីម្បី​ ការ​ពារ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​​ពូ​ជសាសន៍​វឹល​ត្រឡប់​មក​វិញ​បាន​ ហើយត្រូវ​បាន​ទទួល​មរណ​ភាព​ដោយ​រោគា​ពាធ​នៅ​ឆ្នាំ​២០១២។ លោកយាយ មុំ ខន មានជីវភាពលំបាកខ្វះខាត យ៉ាង​ខ្លាំង​ ហើយមាន​ជម្រក​ស្នាក់​នៅ​មិន​សមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៥នាក់ នៅក្នុងបន្ទុក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥​ម៉ែត្រ ​គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំង​ស្មាត​ប៊ត​ រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំង​មាន​បង្គន់​អនាម័យ​សម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ​ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និង​ជា​អគ្គ​លេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃន ចាន់ថៃ បាន​នាំយក​នូវ​ស្បៀង​អាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និង​ថវិកា​​មួ​យ​ចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកយាយ មុំ ខន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និង​សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ផង​ដែរ​។

លោក ឃន​ ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបារាយណ៍ តំណាង​ឲ្យ​ក្រុម​គ្រួសារ អតីតយុទ្ធជនពលី បានសូមគោរពថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល​បាន​ផ្ដល់​ផ្ទះ​ថ្មី​ចំនួន ១ខ្នង ទៀត​ ដែលជាខ្នងផ្ទះទី៤៣ នៅស្រុកបារាយណ៍ និងស្បៀងអាហារ គ្រឿង​ឧបភោគ​បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់​ក្រុម​គ្រួសារ​គាត់​នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤​ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm