ព្រៃវែងគ្រោងបញ្ចប់ការបោសសម្អាតសំណល់ជាតិផ្ទុះនៅឆ្នាំនេះ ខណៈសល់ត្រឹម២ចម្ការមីន

2022/03/30 11:30:57 pm        586

ព្រៃវែង៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២នេះ ខេត្តព្រៃវែងនឹងបញ្ចប់ការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈដីចម្ការមីន ក្នុងខេត្តមួយនេះ នៅសល់តែ២កន្លែងប៉ុណ្ណោះ ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរមីនកម្ពុជា និង​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា និងប្រគល់-ទទួល​វិភាគទានសប្បុរសធម៌ ​គាំទ្រ​ការងារបោសសំអាតមីន នៅ​ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ផ្ទៃដីចម្ការមីន​ដែល​នៅសល់ចំនួន ២កន្លែង ​ស្មើនឹង ៣.៦ហិកតា​ នៅក្នុងខេត្តព្រៃវែង គ្រោងត្រូវបោសសំអាតអស់​ត្រឹម​រយៈពេល ២សប្ដាហ៍ ​អនុវត្តដោយកងកម្លាំងមួកខៀវ ។

ឯកឧត្តម បន្តថា សម្រាប់គម្រោងថវិកា​សំអាត​មីនទាំង ​២ចម្ការមីននេះ គាំទ្រដោយសភាពាណិជ្ជកម្ម​អាមេរិកប្រចាំនៅកម្ពុជា ​ក្នុងទំហំថវិកាជិត ១ម៉ឺនដុល្លារ​ ដែលថវិកាទាំងអស់នេះ ​គ្រប់គ្រាន់ និង​សមរម្យ​ក្នុងការងារបោសសំអាត ។

លោក Anthony Galliano ភាគីខាងសភាពាណិជ្ជកម្មអាមេរិក ​ប្រចាំនៅកម្ពុជា ​បានលើកឡើងថា ការ​ផ្ដល់ជំនួយនេះ ​ដោយមើលឃើញពីផល​លំ​បាក​របស់កម្ពុជា ដែលសេសសល់ចម្ការមីន​ជា​ច្រើន​កន្លែង​ពាស់ពេញប្រទេស ​ហើយបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។

លោក បន្តថា សម្រាប់ថវិកានេះ​ គឺជាចំណូលរបស់សភាពាណិជ្ជកម្មអាមេរិក​ប្រចាំនៅកម្ពុជា រកបាន​នៅក្នុងប្រទេសកម្ពុជា ​ហើយលោកសន្យាបន្តកៀរគរអ្នកវិនិយោគ ​ឬដៃគូផ្សេងៗទៀត ប្រមូល​ថវិកា​ជួយដល់កម្ពុជា​ ក្នុងការដោះស្រាយ​លើវិស័យមីននេះ ។

គួរបញ្ជាក់ថា ​នៅដើមឆ្នាំ២០២២នេះ ​កម្ពុជា​បានប្រកាស​រួចរាល់​ហើយ​ នៅ​ខេត្តកែប ​ដែលជា​ខេត្តដំបូងគេ​ ត្រូវបានបោស​សំអាត​មីនរួចរាល់ ​ធ្វើឲ្យដីមានសុវត្ថិភាព​ ហើយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​កសិកម្ម ​ឬរស់នៅមិនមានការ​ភ័យខ្លាច​ដោយសារ​បញ្ហា​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​នោះ ៕ អត្ថបទ៖ បាន​ សុខ​រិទ្ធ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm