វេទិកាធុរកិច្ចឡាងឆាងមេគង្គលើកទី៣បានជំរុញកសិពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកៃច្នៃម្ហូបអាហារ

2022/03/30 05:52:30 pm        205

ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជាដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងសមាជិក សមាជិកា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាធុរកិច្ចឡាងឆាង-មេគង្គលើកទី៣ ដែលសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ ក្រោមមូលបទ «ការជំរុញកសិពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកៃច្នៃម្ហូបអាហារ»។ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងវិស័យសាធារណៈ និងវិស័យឯកជន របស់ប្រទេសឡាងឆាងមេគង្គចំនួនជាង១៥០ នាក់នៅនឹងកន្លែង និងជាង២០០នាក់ទៀតនៅតាមប្រព័ន្ធអនឡាញ។ ដែលពិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ។​

ក្នុងឱកាសនៃពិធីបើកវេទិកាធុកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ច របស់ប្រទេសឡាងឆាងមេគង្គទាំងអស់ និងបានគូសបញ្ជាក់ថា ប្រទេសឡាងឆាងមេគង្គមានវប្បធម៌ប្រហាក់ប្រហែលគ្នា មានចំណងទាក់ទងជាមិត្តភាពយូរអង្វែង និងមានគោលដៅអភិវឌ្ឍន៍រួមគ្នា ព្រមទាំងមានសក្តានុពលធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរួម។ ក្នុងនោះវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងប្រទេសមេគង្គដែលមានប្រជាជនសរុបជាង ២៤៨ លាននាក់។ ពាណិជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេសឡាងឆាងមេគង្គ បាននិងកំពុងបន្តកើនឡើងទៅមុខ ទោះបីជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ។ 

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសឡាងឆាងមេគង្គ ឆ្ពោះទៅកាន់វិបុលភាពរួម។ ជាតួយ៉ាងកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករាឆ្នាំ២០២២នេះ ដែរបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតខ្ពស់ ក៏ដូចជាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ។ ព្រោះចិនជាប្រទេសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដ៏ចម្បងជាងគេមួយ ដែលរួមមានផលិតផល៖ អង្ករ ស្វាយ និងចេកជាដើម។ ក្នុងន័យនេះអ្នកឧកញ៉ាបានអញ្ជើញគណៈប្រតិភូធុរកិច្ចប្រទេសមេគង្គឡាងឆាង និងធុរជនទាំងអស់មកបំពេញទស្សនកិច្ច និងសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរឹងមាំ មានទីផ្សារទូលំទូលាយ និងមានកាលានុវត្តភាពសម្បូរបែប។

អ្នកឧកញ៉ាបញ្ជាក់ថា វេទិកាធុរកិច្ចឡាងឆាងមេគង្គលើកទី៣ គឺជាផ្នែកមួយនៃគម្រោងរយៈពេលវែង ដែលគាំទ្រថវិកាដោយមូលនិធិពិសេស សម្រាប់កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកាធុរកិច្ចនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដោយផ្តោតលើព្រឹត្តិការណ៍សំខាន់ៗចំនួន៤រួមមាន ១)កិច្ចពិភាក្សាអំពីវិស័យកសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ការកែច្នៃម្ហូបអាហារ គោលនយោបាយគាំទ្រ បញ្ហាប្រឈម និងកាលានុវត្តភាព និងការចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនកម្ពុជា ក្នុងវិស័យកសិឧស្សាហកម្ម ២)ជំនួបពាណិជ្ជកម្ម ៣)ពិព័រណ៍ពាណិជ្ជកម្ម និង៤)ទស្សនៈកិច្ចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនកម្ពុជាក្នុងវិស័យកសិឧស្សាហកម្ម៕អត្ថបទ ៖ សំ ងីម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm