អាណិកជនខ្មែរចាប់ផ្តើមនាំគ្នាមកលេងស្រុកកំណើត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី រួម​ចំណែក​ជួយ​ស្ទួយ​សេដ្ឋកិច្ចជាតិ

2026/03/25 10:39:18 pm        234

នៅអាកាសយានដ្ឋាអន្តរជាតិតេជោ ចាប់ផ្តើមមានភាពមមាញឹកទទួលអ្នកដំណើរអន្តរជាតិ ដែល​ភាគ​ច្រើន​ជាអាណិកជនខ្មែររស់នៅក្រៅប្រទេស នាំគ្នាអញ្ជើញមកលេងស្រុកកំណើត ដើម្បី​ចូល​រួម​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ និង​ដើម្បី​ជា​ចំណែក​ចូល​រួមលើកស្ទួយសេដ្ឋកិច្ចជាតិ គ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាកនេះ។

អាណិកជនខ្មែរមកពីប្រទេសអូស្ត្រាលី អាម៉េរិក អង់គ្លេស ជាដើម ដែល​បាន​ចុះ​ច​ត​នៅ​លើ​ទឹក​ដី​កំណើត នៅថ្ងៃទី២៥ ខែមីនា នេះ បាននិយាយថា រៀងរាល់ឆ្នាំ អំឡុងថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ជិត​ឈាន​ចូល​មក​ដល់ម្តងៗ គឺទាំងអស់គ្នាតែងមានការនឹកអាល័យស្រុកកំណើតជាខ្លាំង ពិសេស​នឹក​ចង់​មក​ជួប​ជុំ​យាយតា ឪពុកម្តាយ បងប្អូនមីងមាសាច់ញ្ញាតិ និងចង់នាំ​គ្នា​ដើរ​កម្សាន្ត​មើល​ការ​អភិវឌ្ឍ​រីក​ចម្រើ​នរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ខណៈពួកគេក៏បានដឹងដែរថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ក៏​មានការរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយច្រើនតាមបែបប្រពៃណីខ្មែរនៅតាមរាជធានី ខេត្ត ពិសេស​ព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ និងអង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ជាដើម។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចលនា​ជំរុញពលរដ្ឋខ្មែរនៅក្រៅប្រទេស នាំគ្នាមកលេងកំណើតនេះ បានជំរុញ​ឲ្យ​មាន​កំណើន​ជើង​ហោះ​ហើរ​ទ្វទិសចេញចូលកម្ពុជា មានជាមធ្យមប្រមាណជាង១២៨០ជើង ក្នុងមួយសប្តាហ៍ៗ ក្នុ​ង​ថ្ងៃ​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានចូលដល់ ខណៈ​វិស័យ​អាកាសចរណ៍​កំពុង​ជួប​រង​ការ​ប៉ះពាល់​ជា​សកលដោយវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ឯកឧត្តម បានបញ្ជាក់ថា ជើងហោះហើរទ្វេទិសចេញចូលកម្ពុជា ក្នុងរយៈពេល​២​សប្តាហ៍​ចុង​ក្រោយ​នៅ​ក្នុ​ងខែមីនា ឆ្នាំ២០២៦ សម្រាប់គោលដៅអាកាសយានដ្ឋានអន្តរជាតិតេជោ រាជធានី​ភ្នំពេញ ​គឺមានមធ្យមប្រមាណ៨០០ជើងក្នុងមួយសប្តាហ៍ គោលដៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប​អង្គរទទួលបានជើងហោះហើរទ្វេទិសជាមធ្យមប្រមាណជិត៤០០ជើងក្នុងមួយសប្តាហ៍ និង​គោលដៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបា​ន​ជើង​ហោះ​ហើរ​ទ្វេ​ទិស​ប្រមាណ​ជាង​៨០​ជើងក្នុងមួយសប្តាហ៍៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm