កម្ពុជាប៉ាគីស្ថាន ឯកភាពគ្នាសហការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍

2022/03/30 11:42:05 pm        464

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប៉ាគីស្ថាន នឹងរៀបចំការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ដើម្បីជំរុញចលនាទេសចរណ៍ប្រទេសពីរ មានកំណើនឡើងវិញ។

នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ រវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋថ្មី​សាធារណៈរដ្ឋអ៊ីស្លាម​ប៉ាគីស្ថាន ប្រចាំនៅនៅក្នុងកម្ពុជា​ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយ បាន​គិតគូរ​ ខ្លាំងលើការផ្សព្វផ្សាយគោលដៅទេសចរណ៍​ដែល​មាន​សុវត្ថិភាព និងមានសក្តានុពល​នៃ​ប្រទេសទំាងពីរ​ដើម្បីធ្វើអោយ​យ៉ាង​ណា​អោយប្រជាជន​នៃប្រទេសទាំងពីរ​មានការផ្លាស់ប្តូរ​ដំណើរ​ទស្សនា​កម្សាន្តពីគ្នាទៅវិញទៅមក​ អោយបានច្រើនជាពិសេសកំណើន​ទេសចរណ៍​នៅពេលកូវីដ-១៩​ មានការធូរសា្រល។

ឯកឧត្តម ថោង ខុន បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមក​ប្រទេសទាំងពីរ​មិនធ្លាប់មានការធ្វើ​អនុសារណៈ ​ការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យ​ទេសចរណ៍​នោះទេ ហើយ​នៅ​ក្នុងអាណត្តិការទូតថ្មីរបស់ ​ប្រទេសប៉ាគីស្ថាននេះ ​គឺ​នឹងជម្រុញ​អោយមានការចុះហត្ថលេខាលើ​អនុសារណៈការយោគយល់គ្នានេះ ​ដើម្បី​ជម្រុញកំណើន​ចលនាទេសចរប្រទេសទាំងពីរ។

ឯកឧត្តម Zaheeruddin Babar Thaheem ថ្លែងថា ​នៅក្នុងអណត្តិបេសកកម្មបំពេញការងារកាទូតនៅ កម្ពុជានេះ ​ការងារដំបូងគឺឯកឧត្តម ​ចង់​ជំរុញ​ចលនាទេសចរអោយមានជាបណ្តើរៗ រវាង​ប្រទេស​ទាំងពីរ កម្ពុជា ប៉ាគីស្ថាន​ ចាប់ពីពេលនេះតទៅ ​ខណៈកម្ពុជា​ ប៉ាគីស្ថាន កំពុង​សម្រេច​គោលដៅ​ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាជនដូចគ្នា៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm