ម្ចាស់ទីតាំងបានបន្តឹងលក្ខខណ្ឌអនុវត្តចំពោះជនបរទេសដែលមកជួលស្នាក់ ដើម្បីបង្ការបទល្មើស Online Scams

2026/03/25 04:11:00 pm        76

បណ្តាម្ចាស់ទីតាំងជួយ បាននឹងកំពុងបន្តឹងលក្ខខណ្ឌអនុវត្តចំពោះជនបរទេសដែលមកជួលស្នាក់ ដើម្បីបង្ការបទល្មើសនានា ពិសេសបទល្មើស Online Scams ដែលនឹងអាចជូនដំណឹងទៅដល់​អាជ្ញាធរ​មូលដ្ឋានបានទាន់ពេលវេលា។

ស្របពេលដែលយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ​ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅទូទាំងប្រទេស​កំពុងបន្ថែម​ល្បឿន​ខ្លាំង​ដោយមិនមានការដកថយនោះ បណ្តាម្ចាស់ទីតាំងដែលផ្តល់ការជួលស្នាក់​នៅពីសំណាក់​ជនបរទេស ក៏បានចូលរួមចំណែកសំខាន់ ក្នុងការទប់ស្កាត់ការកើតមានបទល្មើសនេះដែរ តាមរយៈ​ការបន្តឹងការត្រួតពិនិត្យភ្ញៀវរបស់ខ្លួនជាប្រចាំ ។

ពលរដ្ឋជាម្ចាស់ទីតាំងអគារខុនដូរមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌចំការមន បានបង្ហាញ​ការពេញ​ចិត្តក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បី​ធានា​បាន​សន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ ។

លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានឲ្យដឹងថា ដោយបន្តអនុវត្តអនុក្រឹត្យ​លេខ០៣​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោម​ការដឹកនាំបញ្ជាដោយឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន កម្លាំង​គណៈ​បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌ នៅតែបន្តការយកចិត្តទុកដាក់ក្នុងការអង្កេតតាមដានជាប់លាប់ជាប្រចាំ នៅតាម​ទីតាំង​ស្នាក់នៅប្រមូលផ្តុំទាំងឡាយក្នុងមូលដ្ឋាន ដើម្បីធានា និងទប់ស្កាត់ដាច់ខាត​លើការ​ចូល​មករស់​នៅពីសំណាក់ជនបរទេស ហើយលបលួចប្រព្រឹត្តបទល្មើសនានា ពិសេសឧក្រិដ្ឋកម្ម​ឆបោក​អនឡាញតែម្តង ។

គួរបញ្ជាក់ថា ទាក់ទងនឹងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការសំខាន់របស់រដ្ឋាភិបាល ក៏បានដាក់បន្ទាត់ក្រហមក្នុងការបោសសម្អាតក្នុងដំណាច់ខែមីនា ពោលមុនខែមេសា ឆ្នាំ២០២៦ ដើម្បីលុបបំបាត់បទល្មើសឧក្រិដ្ឋនេះចេញពីកម្ពុជា ក្នុងគោលដៅធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាជន និងប្រទេសជាតិ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ជប៉ុនផ្តល់ថវិកាជិត ៥០ម៉ឺនដុល្លារទៀត សម្រាប់កែលម្អការអប់រំកុមារតូចនៅខេត្តកំពង់ធំ
2026/03/25 05:32:30 pm        1
ដំណឹងល្អសម្រាប់អតីតពលករ! ក្រសួងការងារចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញ ចាប់ពីថ្ងៃនេះតទៅសូមមកចុះឈ្មោះដោយឥតគិតថ្លៃ
2026/03/25 05:29:35 pm        1
ករណីលិចទូកនៅកោះដាច់៖ ស្លាប់មនុស្ស ៨នាក់ និង៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះ
2026/03/25 04:59:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីគណបក្សកាន់អំណាច៖ ទួរគីកំពុងដើរតួនាទីបញ្ជូនសារ រវាងអ៊ីរ៉ង់-អាមេរិក

2026/03/25 06:28:53 pm
​ចិនបញ្ជាក់ថា ខ្លួនមានសិទ្ធិសងសឹកប្រឆាំងនឹងការដំឡើងពន្ធរបស់ម៉ិកស៊ិក
2026/03/25 06:26:10 pm
​លោក Zelenskiy ៖ មានតែសម្ពាធខ្លាំងជាងនេះទេ ទើបអាចបញ្ចុះបញ្ចូលរុស្ស៊ីឲ្យបញ្ចប់សង្រ្គាមបាន
2026/03/25 06:20:57 pm
​តម្លៃប្រេងម៉ាស៊ូតកើនឡើងជាងទ្វេដងនៅវៀតណាម ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាផ្ទុះឡើង
2026/03/25 06:16:06 pm
​នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ស្នើសុំឲ្យប្រមុខ IEA បញ្ចេញស្តុកប្រេងបន្ថែមទៀត
2026/03/25 06:11:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/25 05:53:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/25 07:19:29 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am